របៀបដែលប្រាក់កម្ចីគ្រោះមហន្តរាយរដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិក (U.S. Small Business Administration Disaster Loans) ដំណើរការជាមួយជំនួយគ្រោះមហន្តរាយ FEMA

គ្រោះមហន្តរាយត្រូវបានប្រកាសបន្ទាប់ពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2024

FEMA សហការជាមួយភ្នាក់ងារផ្សេងទៀត ដើម្បីជួយបំពេញតម្រូវការរបស់អ្នកនៅមានជីវិតពីគ្រោះមហន្តរាយ។ រដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិក (SBA) ផ្តល់ប្រាក់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាបដល់ម្ចាស់ផ្ទះ និងអ្នកជួលនៅក្នុងតំបន់គ្រោះមហន្តរាយធ្ងន់ធ្ងរដែលត្រូវបានប្រកាស។ អ្នកមិនចាំបាច់មានអាជីវកម្មផ្ទាល់ខ្លួនដើម្បីស្នើសុំជំនួយ SBA នោះទេ។

អ្នកប្រហែលជាត្រូវបានបញ្ជូនទៅ SBA បន្ទាប់ពីដាក់ពាក្យស្នើសុំជំនួយគ្រោះមហន្តរាយ FEMA។ ប្រសិនបើអ្នកនៅតែមានតម្រូវការដែលមិនទាន់បានបំពេញ ប្រាក់កម្ចីអាចជួយជួសជុលផ្ទះ ឬការផ្លាស់ប្តូរបរិក្ខារប្រើប្រាស់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន យានជំនិះ ការកាត់បន្ថយការខាតបង់អាជីវកម្ម និងដើមទុនធ្វើការសម្រាប់អាជីវកម្មខ្នាតតូច និងឯកជនមិនរកប្រាក់ចំណេញ។

សម្រាប់គ្រោះមហន្តរាយដែលបានប្រកាសនៅ ឬបន្ទាប់ពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2024 អ្នកអាចជ្រើសរើសបំពេញពាក្យស្នើសុំកម្ចីគ្រោះមហន្តរាយ SBA ហើយវានឹងមិនប៉ះពាល់ដល់សិទ្ធិទទួលបានជំនួយ FEMA របស់អ្នកនោះទេ។

ប្រសិនបើអ្នកត្រូវបានអនុម័តសម្រាប់ប្រាក់កម្ចី អ្នកមិនមានកាតព្វកិច្ចត្រូវតែទទួលយកវានោះទេ។

មូលនិធិដែលអ្នកទទួលបានពី SBA ត្រូវតែសងមកវិញតាមពេលវេលាកំណត់។

សម្រាប់ចម្ងល់អំពីកម្មវិធីប្រាក់កម្ចីចំពោះគ្រោះមហន្តរាយ SBA សូមទូរសព្ទទៅ SBA តាមរយៈលេខ 800-659-2955 (TTY: 800-877-8339)។ ព័ត៌មាន SBA ក៏មាននៅគេហទំព័រ www.SBA.gov/disaster ឬតាមអ៊ីមែលនៅ disastercustomerservice@sba.gov

ប្រសិនបើអ្នកមានសំណួរសម្រាប់ FEMA ឬត្រូវការព័ត៌មាន អាចទូរសព្ទទៅលេខជំនួយ FEMA បានជានិច្ច តាមរយៈលេខ 800-621-3362។

គ្រោះមហន្តរាយត្រូវបានប្រកាសមុនថ្ងៃទី 22 ខែមីនា ឆ្នាំ 2024

ប្រសិនបើអ្នកបានទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយដែលបានប្រកាសមុនថ្ងៃទី 22 ខែមីនា ឆ្នាំ 2024 ហើយត្រូវបានបញ្ជូនទៅ SBA អ្នកត្រូវតែបំពេញពាក្យស្នើសុំប្រាក់កម្ចីចំពោះគ្រោះមហន្តរាយ SBA ដើម្បីមានសិទ្ធិទទួលបានជំនួយអចលនទ្រព្យផ្ទាល់ខ្លួន ជំនួយការដឹកជញ្ជូន និង/ឬបណ្ណធានារ៉ាប់រងលើការខូចខាតដោយទឹកជំនន់(GFIP)។

អ្នកអាចបំពេញពាក្យសុំនៅលើគេហទំព័រ SBA ឬនៅ មណ្ឌលសង្គ្រោះគ្រោះមហន្តរាយ

FEMA មិនត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់សម្រាប់ការខូចខាតទាំងនេះដល់បុគ្គលដែលអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចី SBA ទេ។ FEMA នឹងបញ្ជូនអ្នកទៅ SBA ដោយស្វ័យប្រវត្តិ ដើម្បីទទួលបានការពិចារណាសម្រាប់ប្រាក់កម្ចីគ្រោះមហន្តរាយ ប្រសិនបើអ្នកបំពេញតាមស្តង់ដារប្រាក់ចំណូលរបស់ SBA។ FEMA នឹងប្រើប្រាស់ប្រាក់ចំណូលសរុបប្រចាំឆ្នាំគ្រួសាររបស់អ្នក និងចំនួនអ្នកនៅក្នុងបន្ទុកដើម្បីកំណត់ថាតើនឹងត្រូវបញ្ជូនអ្នកទៅ SBA ដែរឬទេ។

ប្រសិនបើអ្នកត្រូវបានអនុម័តសម្រាប់ប្រាក់កម្ចី អ្នកមិនមានកាតព្វកិច្ចត្រូវតែទទួលយកវានោះទេ។ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំ ហើយមិនមានសិទ្ធិទទួលបានប្រាក់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាប អ្នកអាចឱកាសទៅរកជំនួយបន្ថែមពី FEMA។ ប៉ុន្តែប្រសិនបើអ្នកទទួលបានការអនុម័ត ហើយអ្នកមិនទទួលយកវា អ្នកនឹងមិនត្រូវបានបញ្ជូនទៅ FEMA វិញសម្រាប់ជំនួយបន្ថែមនោះទេ។
ប្រសិនបើ SBA មិនផ្តល់ជូនអ្នកនូវប្រាក់កម្ចី ឬគ្រាន់តែផ្តល់ប្រាក់កម្ចីមួយផ្នែកទេ SBA នឹងជូនដំណឹងដល់ FEMA។ យើងអាចពិនិត្យមើលពាក្យស្នើសុំរបស់អ្នក ដើម្បីមើលថាតើអ្នកមានសិទ្ធិទទួលបានជំនួយគ្រោះមហន្តរាយបន្ថែមដែរឬទេ។

FEMA ប្រហែលជាអាចជួយទៅលើបញ្ហាខាងក្រោមបាន ទោះបីជាអ្នកមិនដាក់ពាក្យស្នើសុំប្រាក់កម្ចីពី SBA ក៏ដោយ៖

  • ការជួសជុល ឬការផ្លាស់ប្តូរផ្ទះ
  • ជំនួយលើការជួល (Rental Assistance)
  • វេជ្ជសាស្រ្ត
  • មាត់ធ្មេញ
  • តម្រូវការចាំបាច់ខ្លាំង
  • ការថែទាំកុមារ
  • បុណ្យសព
  • ការសម្អាត និងអនាម័យ
  • ការរើ និងការរក្សាទុក
  • សម្ភារៈផ្សេងៗទៀត
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ