កម្មវិធីបុគ្គល និងគ្រួសារ (Individuals and Households Program)

កម្មវិធីបុគ្គល និងគ្រួសារ (IHP) ផ្តល់ហិរញ្ញវត្ថុ និងសេវាកម្មដោយផ្ទាល់ដល់បុគ្គល និងគ្រួសារដែលមានសិទ្ធិទទួលបានជំនួយពីផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដែលមានការចំណាយ និងតម្រូវការចាំបាច់ផ្សេងទៀតដែលមិនមានធានារ៉ាប់រង ឬមានធានារ៉ាប់រងមិនគ្រប់គ្រាន់។ ជំនួយ IHP មិនមែនជាការជំនួសសម្រាប់ការធានារ៉ាប់រងទេ ហើយមិនអាចទូទាត់សងសម្រាប់ការខូចខាតទាំងអស់ដែលបណ្តាលមកពីគ្រោះមហន្តរាយនោះដែរ។ ជំនួយនេះមានគោលបំណងបំពេញតម្រូវការមូលដ្ឋានរបស់អ្នក និងជាជំនួយបន្ថែមដល់ការស្តារឡើងវិញចំពោះគ្រោះមហន្តរាយ។

Graphic
Man and woman signing

FEMA ប្តេជ្ញាផ្តល់សិទ្ធិទទួលបានជំនួយស្មើៗគ្នាចំពោះធនធាន និងជំនួយស្តារឡើងវិញចចំពោះគ្រោះមហន្តរាយ។ ផ្តល់ដំណឹងដល់ FEMA ប្រសិនបើអ្នក ឬនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកមានពិការភាព ឬតម្រូវការភាសា (តំណភ្ជាប់ជាភាសាអង់គ្លេស)។

ជំនួយ IHP អាចមានដូចជា៖

ច្បាប់ឯកជនភាពតម្រូវឱ្យ FEMA ទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកដាក់ពាក្យស្នើសុំ ដើម្បីចែករំលែកកំណត់ត្រាជំនួយគ្រោះមហន្តរាយរបស់ពួកគេជាមួយភាគីទីបី។ អ្នកដាក់ពាក្យស្នើសុំដែលមានបំណងអនុញ្ញាតឱ្យ FEMA ចែករំលែកព័ត៌មានរបស់ពួកគេជាមួយភាគីទីបីត្រូវតែបំពេញទម្រង់  FEMA FORM FF-104-FY-21-118: ការអនុញ្ញាតសម្រាប់ការបញ្ចេញព័ត៌មាននៅក្រោមច្បាប់ភាពឯកជន  (ទម្រង់ជាភាសាអង់គ្លេស) ហើយផ្ញើវាទៅ FEMA។

ស្វែងយល់អំពីជំនួយ IHP របស់ FEMA

alert - info

អ្នកដាក់ពាក្យស្នើសុំដែលត្រូវការជំនួយលំនៅឋានបណ្តោះអាសន្នបន្ត (Continued Temporary Housing Assistance) អាចស្នើសុំជំនួយបន្ថែមដោយការបំពេញទម្រង់ FEMA Form FF-104-FY-21-115: ពាក្យស្នើសុំជំនួយលំឋានបណ្តោះអាសន្នបន្ត (ទម្រង់ជាភាសាអង់គ្លេស) ហើយផ្ញើវាទៅ FEMA រួមជាមួយនឹងឯកសារគាំទ្រផងដែរ។

កម្មវិធីជំនួយផ្សេងទៀត

Graphic
A Disaster Declaration sheet over America on a globe.

បន្ថែមពីលើលំនៅឋាន FEMA  មានកម្មវិធីជំនួយបុគ្គល (Individual Assistance) ផ្សេងទៀតដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់អ្នកនៅមានជីវិតពីគ្រោះមហន្តរាយ ដូចជា ជំនួយភាពអត់ការងារធ្វើពីគ្រោះមហន្តរាយ ការប្រឹក្សាវិបត្តិ សេវាច្បាប់អំពីគ្រោះមហន្តរាយ និងជាច្រើនទៀត។

បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ