ផ្លូវស្តារនីតិសម្បទារបស់អ្នករស់រានមានជីវិត

  1. Current មុនពេលអ្នកដាក់ពាក្យស្នើសុំ
  2. ដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយ FEMA
  3. ការត្រួតពិនិត្យលំនៅឋាន
  4. ទទួលបានការសម្រេចចិត្តរបស់ FEMA
  5. ត្រលប់ទៅផ្ទះវិញ

មុនពេលអ្នកដាក់ពាក្យស្នើសុំ

ថតរូបផ្ទះ និងអីវ៉ាន់ដែលខូចខាតរបស់អ្នកទុកជាកំណត់ត្រារបស់អ្នក។

ធ្វើបញ្ជីសម្ភារៈដែលខូច/បាត់បង់ ដែលវាអាចមានប្រយោជន៍នៅពេលធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ឬពិភាក្សាអំពីការខាតបង់របស់អ្នកជាមួយមន្រ្តីអធិការកិច្ច FEMA។

alert - info

ប្រសិនបើអ្នកមានការធានារ៉ាប់រង (ដូចជាទឹកជំនន់ ម្ចាស់ផ្ទះ អ្នកជួល រថយន្ត ឬប្រភេទធានារ៉ាប់រងផ្សេងទៀត) សូមដាក់ពាក្យបណ្តឹងទាមទារសំណងជាមួយអ្នកផ្តល់សេវាធានារ៉ាប់រងរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកមិនចាំបាច់ដាក់ពាក្យបណ្តឹងរបស់អ្នកមុនពេលដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយ FEMA នោះទេ ប៉ុន្តែអ្នកនឹងត្រូវបានទាមទារឱ្យផ្តល់ FEMA ការទូទាត់ធានារ៉ាប់រងរបស់អ្នក ឬការបដិសេធ មុនពេលត្រូវបានពិចារណាសម្រាប់ប្រភេទជំនួយមួយចំនួន។

បើអ្នកត្រូវការស្វែងរកជម្រកនៅជិតអ្នក សូមផ្ញើសារអក្សរ SHELTER និងលេខកូដប្រៃសណីយ៍របស់អ្នកទៅកាន់លេខ 43362។

សម្រាប់តម្រូវការបន្ទាន់ សូមពិនិត្យមើលជាមួយមន្ត្រីគ្រប់គ្រងអាសន្នក្នុងមូលដ្ឋានរបស់អ្នក ទីភ្នាក់ងារស្ម័គ្រចិត្ត ឬហៅទូរសព្ទទៅលេខ 2-1-1 ក្នុងមូលដ្ឋាន។

បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ