This page has not been translated into Khmer. Visit the Khmer page for resources in that language.
Fact Sheets
អ្នករស់រានមានជីវិតពីភ្លើងឆេះព្រៃនៅខោនធី Los Angeles ដែលមិនមានការធានារ៉ាប់រងអាចមានសិទ្ធិទទួលបានជំនួយគ្រោះមហន្តរាយ FEMA ដែលមានបំណងបំពេញតម្រូវការមូលដ្ឋាននៃគ្រួសាររបស់អ្នកចំពោះការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយដោយផ្ទាល់។ FEMA មិនអាចបង់ប្រាក់ធានារ៉ាប់រងបានទេ ប៉ុន្តែវាប្រហែលជាអាចជួយនៅកន្លែងដែលការធានារ៉ាប់រងមិនអាចធ្វើបាន។
FEMA មិនអាចផ្តល់អត្ថប្រយោជន៍ស្ទួនដោយការផ្តល់រង្វាន់សម្រាប់មូលនិធិសង្គ្រោះដែលបានផ្តល់រួចហើយដោយការធានារ៉ាប់រងទេ។ ប៉ុន្តែប្រសិនបើការធានារ៉ាប់រងមិនគ្របដណ្តប់ទាំងស្រុងលើការចំណាយលើការស្តារឡើងវិញ FEMA ប្រហែលជាអាចជួយបាន។
កម្មវិធីជំនួយជួលផ្ទះរបស់FEMAគឺជាជំនួយបណ្តោះអាសន្នសម្រាប់បេក្ខជនរបស់ FEMA ដែលគាត់មិនទាន់បានទទួលជំរករស់នៅក្រោយភ្លើងឆេះព្រៃ។ ជំនួយនេះអាចបង់ប្រាក់សម្រាប់កន្លែងរស់នៅខណៈដែលផ្ទះរបស់បេក្ខជនកំពុងជួសជុល ឬ សង់ថ្មីឡើងវិញ ឬក្នុងកំឡុងពេលដែលអ្នកដាក់ពាក្យកំពុងរកផ្ទះថ្មីដើម្បីជួល។ ម្ចាស់ផ្ទះដែលមានអតិភាព អាចស្វែងរកព័ត៌មានបន្ថែមអំពីជំនួយការជួលតាមរយៈព័ត៌មានខាងក្រោមនេះ។
FEMA និងរដ្ឋបានដឹងអំពីចំនួននៃការខាតបង់ផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តដ៏ធំសម្បើម ដែលកើតមានលើបុគ្គល និងគ្រួសារ។ ខណៈពេលដែលកំពុងប្រឈមមុខនឹងបញ្ហាទាំងនេះ នេះគឺជាធនធានមួយចំនួនដែលអាចជួយបាន។
ជំនួយ FEMA មានសម្រាប់អ្នករស់រានមានជីវិតពីគ្រោះមហន្តរាយ អ្នកដែលមិនមានផ្ទះសម្បែង ឬអ្នកដែលរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន ដូចជាតង់ ឬលំនៅឋានប្រើបង្អែក មុនពេលគ្រោះមហន្តរាយ។
ក្រុមជំនួយអ្នករស់រានមានជីវិតពីគ្រោះមហន្តរាយ (DSAT) ស្ថិតនៅក្នុងខោនធី Los Angeles ដែលកំពុងជួយដល់អ្នករស់រានមានជីវិតពីភ្លើងឆេះព្រៃ ដោយចុះឈ្មោះពួកគេសម្រាប់ជំនួយ កំណត់តម្រូវការបន្ទាន់ ការផ្តល់ព័ត៌មានថ្មីៗអំពីកម្មវិធី និងការផ្តល់ការបញ្ជូនទៅកាន់ធនធានសហគមន៍បន្ថែម។
មនុស្សគ្រប់គ្នាចង់ទៅផ្ទះវិញ សម្អាតកន្លែងភ្លើងឆេះ ហើយចាប់ផ្តើមសាងសង់ឡើងវិញ។ នៅពេលអ្នកត្រឡប់ទៅកាន់គេហដ្ឋាន សូមធ្វើតាមការណែនាំរបស់មន្ត្រីមូលដ្ឋាន ហើយកុំប្រញាប់ប្រញាល់ចូល នៅពេលអ្នកទៅដល់។ ប្រសិនបើអ្នករកឃើញផ្ទះរបស់អ្នកមានការខូចខាត សូមប្រុងប្រយ័ត្ន។ ការអំពាវនាវចំពោះការស្តារឡើងវិញដោយប្រុងប្រយ័ត្ន។
ទឹកជំនន់ភ្លាមៗ កើតឡើងនៅពេលដែលភ្លៀងធ្លាក់ខ្លាំងពេក និងយូរពេកសម្រាប់ដីស្រូបយកទឹកទាំងអស់។ ប្រជាពលរដ្ឋ Louisiana ស៊ាំនឹងព្យុះផ្គររន្ទះ។ ប៉ុន្តែប្រសិនចំណុចកណ្ដាលនៃព្យុះមួយនៅស្ថិតនៅតំបន់មួយ ហើយមានភ្លៀងធ្លាក់ខ្លាំងរាប់ម៉ោង នោះអាចនាំឱ្យមានទឹកជំនន់ភ្លាមៗ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិ។
កម្លាំងខ្យល់ព្យុះអាចប្រែក្លាយសម្ភារៈសម្រាប់តុបតែងលម្អទីធ្លាទៅជាមីស៊ីលដែលអាចបំបែកបង្អួច និងទ្វារបាន។ ការខូចខាតទ្រព្យសម្បត្តិដែលទាក់ទងនឹងខ្យល់ព្យុះភាគច្រើនកើតឡើងបន្ទាប់ពីខ្យល់ព្យុះ នៅពេលភ្លៀងលេចក្នុងសំណង់តាមបង្អួច ទ្វារ និងប្រហោងក្នុងដំបូល។
តើលោកអ្នក ឬសមាជិកគ្រួសាររបស់លោកអ្នកមានពិការភាព ឬជំងឺដែលត្រូវការជំនួយជាក់លាក់ដែរឬទេ? សូមយកឱកាសនេះមុនពេលព្យុះខ្យល់កំបុតត្បូងកើតឡើង ដើម្បីរៀបចំផែនការពីរបៀបដែលអ្នកនឹងជម្លៀសដោយសុវត្ថិភាព។