ក្រោយមានគ្រោះមហន្តរាយ មនុស្សម្នាមកជួយ។ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការបរិច្ចាគរបស់អ្នក សំខាន់ណាស់ដែលអ្នកត្រូវធ្វើតាមគោលការណ៍ណែនាំសម្រាប់ការបរិច្ចាគ និងការស្ម័គ្រចិត្តដោយការទទួលខុសត្រូវ។ ការអនុវត្តល្អបំផុតដែលបានសាកល្បងដែលមានរាយខាងក្រោមនឹងផ្តល់ឱ្យអ្នកនូវចំណុចចាប់ផ្តើមមួយ។
អ្នកអាចផ្ញើអ៊ីមែលផងដែរទៅ FEMA Donations Unit ដើម្បីឆ្លើយនឹងសំណួរជាក់លាក់របស់អ្នក ឬធ្វើការបរិច្ចាគដែលមិនមែនជាសាច់ប្រាក់។
ជាសាច់ប្រាក់គឺល្អបំផុត
ការបរិច្ចាគជាហិរញ្ញវត្ថុទៅ អង្គការសង្គ្រោះគ្រោះមហន្តរាយដែលគេទទួលស្គាល់ (តំណភ្ជាប់ជាភាសាអង់គ្លេស) គឺជាវិធីសាស្រ្តដែលលឿនបំផុត បត់បែនបំផុត និងមានប្រសិទ្ធភាពបំផុតនៃការបរិច្ចាគ។ អង្គភាពនានានៅមូលដ្ឋានដឹងពីអ្វីដែលត្រូវការ និងបរិមាណដែលត្រូវការ ជារឿយៗពួកគេទិញចំនួនច្រើនទទួលបានការបញ្ចុះតម្លៃ ហើយប្រសិនបើអាច ការទិញពីអាជីវកម្មក្នុងតំបន់នៃគ្រោះមហន្តរាយ ជួយគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។
ការបរិច្ចាគមិនមែនជាសាច់ប្រាក់៖ បញ្ជាក់អ្វី កន្លែងណា និងពេលណា
ការបរិច្ចាគជារបស់របរគឺត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ បើគ្មានគម្រោងការគិតទុកជាមុន ទំនិញដែលបានបរិច្ចាគអាចបន្ថែមបន្ទុកដល់សហគមន៍ដែលមានវិបត្តិរួចទៅហើយ។ ការដឹងពីអ្វីដែលត្រូវការ កន្លែងដែលត្រូវការ និងការទទួលបានវាចំពេលដែលត្រឹមត្រូវ គឺសំខាន់។ តម្រូវការសំខាន់ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មុនពេលប្រមូលសូមបញ្ជាក់ពីតម្រូវការ។
- មិនមែនត្រូវការគ្រប់បែបយ៉ាងនោះទេ។ ខោអាវមួយទឹកមិនត្រូវការទេ។
- ការបរិច្ចាគទ្រង់ទ្រាយធំមានប្រសិទ្ធភាពបំផុត។ ផ្ទុករបស់របរតែមួយដោយតម្រៀប និងដាក់ចូលក្នុងឡាំងឬប្រអប់។
- ពេលវេលាគឺសំខាន់។ ឆាប់ពេក ឬយឺតពេក គ្មានអ្នកណាឈ្នះឡើយ។
- ការដឹកជញ្ជូនត្រូវតែដំណើរការ។ តើវានឹងទៅដល់កន្លែងដែលគេត្រូវការវាដោយរបៀបណា?
ភ្ជាប់ទៅអ្នកស្ម័គ្រចិត្ត
កុំពង្រាយខ្លួនឯងទៅតំបន់គ្រោះមហន្តរាយ។
អង្គភាពដែលគួរឱ្យទុកចិត្ត កំពុងប្រតិបត្តិការនៅតំបន់ដែលរងផលប៉ះពាល់ដឹងពីកន្លែងដែលត្រូវការអ្នកស្ម័គ្រចិត្ត។ អាស្រ័យលើគ្រោះមហន្តរាយ និងដំណាក់កាលបច្ចុប្បន្នដែលវាកំពុងកើតឡើង អ្នកស្ម័គ្រចិត្តអាចមានប្រយោជន៍ខ្លាំងណាស់ក្នុងការធានាថាអ្នកនៅរស់រានមានជីវិតអាចត្រឡប់ទៅរកភាពប្រក្រតីថ្មីរបស់ពួកគេ។ តាមរយៈការធ្វើការជាមួយអង្គការមិនរកប្រាក់ចំណេញដែលបានបង្កើតឡើង សុវត្ថិភាព ការបណ្តុះបណ្តាល និងជំនាញសមរម្យអាចត្រូវបានពិចារណា។
ការស្តារឡើងវិញចំណាយពេលយូរជាងការយកចិត្ដទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីគ្រោះមហន្តរាយនឹងមានតម្រូវការអ្នកស្ម័គ្រចិត្តជាច្រើនខែ ជាច្រើនឆ្នាំ។ ការជួយរបស់អ្នកជាញឹកញាប់គឺត្រូវការពេលយូរបន្ទាប់ពីគ្រោះមហន្តរាយបានកន្លងផុត។
វិធីដែលអ្នកអាចជួយ

ប្រសិនបើអ្នកមានរបស់របរដើម្បីបរិច្ចាគ ពេលវេលាដើម្បីស្ម័គ្រចិត្ត ក្នុងការគាំទ្រអង្គការមិនរកប្រាក់ចំណេញ, ឬសាច់ប្រាក់ដើម្បីផ្តល់ឱ្យ និងមានសំណួរ សូមផ្ញើអ៊ីមែលមក FEMA Donations Unit. យើងមានបំណងចង់ជួយអ្នក ដើម្បីទៅជួយអ្នកដទៃ។
ដើម្បីស្វែងរកបញ្ជីអង្គការដែលគួរឱ្យទុកចិត្ត ព័ត៌មានបន្ថែមអំពីការបរិច្ចាគ និងធនធានផ្សេងទៀត សូមចូលទៅកាន់ អង្គការជាតិស្ម័គ្រចិត្តសកម្មក្នុងគ្រោះមហន្តរាយ (National Voluntary Organizations Active in Disaster) (តំណភ្ជាប់ជាភាសាអង់គ្លេស).