តើខ្ញុំដាក់បណ្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់ FEMA ដោយរបៀបណា?

នៅពេលដែល FEMA បានពិនិត្យពាក្យស្នើសុំរបស់អ្នក លទ្ធផលនៃការចុះអធិការកិច្ច និង/ឬឯកសារដែលបានដាក់ជូន អ្នកនឹងទទួលបានលិខិតមួយពន្យល់ថា៖

  • តើអ្នកត្រូវបានផ្តល់ជំនួយឬទេ
  • តើជំនួយប៉ុន្មានដែលអ្នកនឹងទទួលបាន
  • តើត្រូវប្រើប្រាស់ជំនួយនោះរបៀបណា
  • របៀបដាក់បណ្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ FEMA ប្រសិនបើអ្នកមិនយល់ស្របនឹងការសម្រេចនោះ

លិខិតនឹងត្រូវបានផ្ញើទៅអ្នកតាមអ៊ីមែល ឬប្រៃសណីយ៍ដោយផ្អែកលើអ្វីដែលអ្នកបានជ្រើសរើសនៅពេលអ្នកបំពេញពាក្យស្នើសុំរបស់អ្នក។

alert - info

សម្រាប់គ្រោះមហន្តរាយដែលបានប្រកាសមុនថ្ងៃទី 22 ខែមីនា ឆ្នាំ 2024 អ្នកប្រហែលជាត្រូវដាក់ពាក្យស្នើសុំប្រាក់កម្ចី SBA មុនពេលត្រូវបានពិចារណាសម្រាប់ប្រភេទជំនួយ FEMA មួយចំនួន។ ស្វែងយល់បន្ថែមអំពីប្រាក់កម្ចី SBA និងភាពពាក់ព័ន្ធនៃដំណើរការស្នើសុំប្រាក់កម្ចី SBA ទៅនឹងជំនួយគ្រោះមហន្តរាយ FEMA ។

ប្រសិនបើអ្នកមិនយល់ស្របនឹងការសម្រេចចិត្តរបស់ FEMA អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍បាន។ ត្រូវដាក់បញ្ជូនពាក្យបណ្តឹងនោះក្នុងរយៈពេល 60 ថ្ងៃគិតចាប់ពីថ្ងៃនៃការចេញលិខិតសម្រេច។

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងលិខិត ដែលអ្នកបានទទួល ឬរបៀបដាក់បណ្ដឹងតវ៉ា សូមហៅទៅ ខ្សែទូរសព្ទជំនួយរបស់ FEMA តាមលេខ 800-621-3362។ ប្រសិនបើអ្នកប្រើសេវាកម្មបញ្ជូនបន្តវីដេអូ (VRS) សេវាកម្មទូរសព្ទដែលមានអក្សររត់លើអេក្រង់ ឬផ្សេងទៀត សូមផ្តល់លេខរបស់អ្នកទៅ FEMA សម្រាប់សេវាកម្មនោះ។

ឯកសារដែលត្រូវមាននៅក្នុងការដាក់បណ្តឹងឧទ្ធរណ៍របស់អ្នក

លិខិតដែលបានផ្ញើចេញពី FEMA នឹងផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទឯកសារ ឬព័ត៌មានដែលនឹងត្រូវផ្តល់ជូន ប្រសិនបើអ្នកជ្រើសរើសដាក់បណ្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តដំបូងរបស់ FEMA។ ឯកសារអនុវត្តជាពិសេសចំពោះការសម្រេចចិត្តដែលបានធ្វើឡើង។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងដាក់បណ្តឹងឧទ្ធរណ៍ជំនួយបន្ថែមដើម្បីជួយជួសជុលផ្ទះរបស់អ្នក អ្នកត្រូវផ្តល់ឱ្យ FEMA នូវបង្កាន់ដៃ វិក្កយបត្រ ឬការប៉ាន់ស្មានពីថ្លៃជួសជុលដែលបានទទួលសម្រាប់ការជួសជុលដែលត្រូវការសម្រាប់ផ្ទះរបស់អ្នក ដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។ ប្រសិនបើអ្នកបានទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយដែលត្រូវបានប្រកាសបន្ទាប់ពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2024 អ្នកមិនតម្រូវឱ្យផ្ញើលិខិតបណ្តឹងឧទ្ធរណ៍ដែលបានចុះហត្ថលេខាជាមួយឯកសាររបស់អ្នកសម្រាប់បណ្តឹងឧទ្ធរណ៍នោះទេ។

alert - info

ជាមួយនឹងលិខិតនោះ FEMA នឹងផ្តល់ទម្រង់បណ្តឹងឧទ្ធរណ៍ ដែលអាចត្រូវបានប្រើដើម្បីផ្តល់ព័ត៌មានបន្ថែម ប្រសិនបើអ្នកជ្រើសរើសធ្វើដូច្នេះ។ អ្នកក៏អាច ទាញយកទម្រង់បណ្តឹងតវ៉ាផងដែរ

នៅពេលបញ្ជូនឯកសារ ឬព័ត៌មានទៅ FEMA អ្នកត្រូវតែដាក់លេខពាក្យសុំ FEMA និងលេខគ្រោះមហន្តរាយរបស់អ្នកនៅគ្រប់ទំព័រ។

Graphic
How to Write An Appeal  Banner Graphic

មុនថ្ងៃទី 22 ខែមីនា ឆ្នាំ 2024

ប្រសិនបើអ្នកត្រូវបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយដែលបានប្រកាសមុនថ្ងៃទី 22 ខែមីនា ឆ្នាំ 2024 អ្នកត្រូវបានតម្រូវឱ្យដាក់ លិខិតតវ៉ាដែលមានចុះហត្ថលេខា ដោយពន្យល់ពីមូលហេតុដែលអ្នកគិតថាការសម្រេចចិត្តអំពីចំនួន ឬប្រភេទជំនួយដែលអ្នកបានទទួលគឺមិនត្រឹមត្រូវ។

លិខិតនេះគឺបន្ថែមលើព័ត៌មានថ្មី ឬបន្ថែមរបស់អ្នក ឬឯកសារដែលមិនត្រូវបានដាក់បញ្ជូនពីមុនមក។ អ្នក ឬសហអ្នកដាក់ពាក្យសុំរបស់អ្នកត្រូវចុះហត្ថលេខាលើលិខិតនោះ។ អ្នកក៏អាចផ្ញើជាទម្រង់បណ្តឹងឧទ្ធរណ៍ដែលបានចុះហត្ថលេខាជំនួសឱ្យលិខិតបានផងដែរ។

របៀបក្នុងការដាក់បញ្ជូនឯកសារបណ្តឹងឧទ្ធរណ៍របស់អ្នក។

អ្នកអាចដាក់បញ្ជូនឯកសារបណ្តឹងឧទ្ធរណ៍របស់អ្នកតាមអនឡាញ ដោយផ្ទាល់ តាមប្រៃសណីយ៍ ឬតាមទូរសារក៏បាន។

alert - info

ប្រសិនបើអ្នកជ្រើសរើសឱ្យភាគីទីបីដាក់បណ្តឹងឧទ្ធរណ៍ជំនួសអ្នក សូមភ្ជាប់សេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយអ្នក ផ្តល់សិទ្ធិឱ្យភាគីទីបីដាក់បណ្តឹងឧទ្ធរណ៍លើការសម្រេចចិត្តជំនួសអ្នក លើកលែងតែឯកសារទាំងនោះត្រូវបានដាក់រួចហើយ។

តាមអនឡាញ

ប្រសិនបើអ្នកបង្កើតគណនីអនឡាញ អាចចាត់ចែងបណ្តឹងឧទ្ធរណ៍តាមរយៈគណនីនេះបាន។ ចូលទៅកាន់ DisasterAssistance.gov ចូលទៅក្នុងគណនីរបស់អ្នក និងដើម្បីអាប់ឡូតឯកសារគាំទ្រទាំងអស់ដោយប្រើ"មជ្ឈមណ្ឌលអាប់ឡូត" ដែលត្រឹមត្រូវ។

ដោយផ្ទាល់

អ្នកអាចយកឯកសារបណ្តឹងតវ៉ារបស់អ្នកទៅកាន់ មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ

តាមរយៈប្រៃសណីយ៍

ផ្ញើឯកសារបណ្តឹងឧទ្ធរណ៍របស់អ្នកទៅ៖

FEMA - Individuals & Households Program National Processing Service Center
P.O. Box 10055
Hyattsville, MD 20782-8055

តាមទូរសារ

ទូរសារឯកសារបណ្តឹងឧទ្ធរណ៍របស់អ្នកទៅ៖

(800) 827-8112
Attention: FEMA - Individuals & Households Program

បន្ទាប់ពីការដាក់បញ្ជូនពាក្យបណ្តឹងឧទ្ធរណ៍របស់អ្នក

បណ្តឹងឧទ្ធរណ៍ទាំងអស់ត្រូវបានពិនិត្យ។ ការសម្រេចចិត្តជាធម្មតាត្រូវបានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីទទួលបានបណ្តឹងឧទ្ធរណ៍ ប៉ុន្តែវាអាចចំណាយពេលរហូតដល់ 90 ថ្ងៃសម្រាប់ការសម្រេចចិត្ត។ អាចមានការស្នើសុំព័ត៌មានបន្ថែមពីអ្នក ប្រសិនបើ FEMA មិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត។

អ្នកនឹងទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការឆ្លើយតបចំពោះបណ្តឹងតវ៉ារបស់អ្នក តាមសំបុត្រ ឬតាមរយៈគណនី DisasterAssistance.gov ដែលអ្នកបានបង្កើតនៅពេលអ្នកដាក់ពាក្យជាមួយ FEMA។

បណ្តឹងឧទ្ធរណ៍អំពីការប្រមូលបំណុលកម្មវិធីបុគ្គល និងគ្រួសារ (Individuals and Households Program Debt Collection) (សំណង)

ប្រសិនបើអ្នកបានទទួលការជូនដំណឹងអំពីលិខិតបំណុលដែលអាចកើតមាន នេះជារឿងសំខាន់ដែលត្រូវអានសំបុត្រដោយប្រុងប្រយ័ត្ន។

អ្នកអាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តជាលាយលក្ខណ៍អក្សរ និងស្នើសុំសវនាការក្នុងរយៈពេល 60 ថ្ងៃចាប់ពីថ្ងៃទទួលបានលិខិតបំណុល។ សវនាការផ្ទាល់មាត់ត្រូវបានកំណត់ពេលនៅពេលដែល FEMA កំណត់ថាការសាកសួរនៃបំណុលមិនអាចដោះស្រាយបានដោយការពិនិត្យមើលឯកសារក្រដាសស្នាមតែមួយមុខប៉ុណ្ណោះទេ។

សវនាការគឺជាឱកាសមួយដើម្បីបង្ហាញភស្តុតាងដែលពាក់ព័ន្ធ (ឧ. សក្ខីកម្ម ឬឯកសារបន្ថែម) ដើម្បីគាំទ្រដល់ការទាមទាររបស់អ្នក។ សូមចូលមើល ទំព័រសវនាការបណ្តឹងតវ៉ានៃការប្រមូលបំណុលកម្មវិធីបុគ្គល និងគ្រួសារ (ការសងបំណុល) ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនេះ។

បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ