ថ្ងៃទី 31 ខែមីនា ថ្ងៃផុតកំណត់ដើម្បីដាក់ពាក្យសុំកម្មវិធីជំនួយរហ័សសម្រាប់គ្រោះមហន្តរាយជាច្រើន

Release Date Release Number
NR-028
Release Date:
មីនា 25, 2025

LOS ANGELES – ថ្ងៃទី 31 ខែមីនា គឺជាថ្ងៃចុងក្រោយដើម្បីដាក់ពាក្យស្នើសុំ ឬផ្ញើបញ្ជូនព័ត៌មាន សម្រាប់កម្មវិធីជំនួយគ្រោះមហន្តរាយសំខាន់ៗមួយចំនួនសម្រាប់បុគ្គលដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ។

ពាក្យស្នើសុំជំនួយបុគ្គល FEMA ៖

  • អ៊ិនធឺណិតនៅលើ DisasterAssistance.gov
  • នៅលើអាប់ផ្លីខេសិន FEMA
  • តាមរយៈការតេទូរស័ព្ទទោកាន់ផ្នែកជួយ 1-800-621-3362. ប្រសិនបើអ្នកប្រើសេវាបញ្ជូនត សូមផ្តល់លេខទូរស័ព្ទរបស់អ្នកមកខាង FEMAសម្រាប់ប្រើប្រាស់សេវាកម្មនោះ។ មានជំនួយសម្រាប់ភាសាជាច្រើន។ លេខទូរស័ព្ទបំរើសេវា នៅ ថ្ងៃអាទិត្យ-សៅរ៍ ចាប់ពីម៉ោង 4 ព្រឹក ដល់ ម៉ោង10 យប់ ម៉ោងក្នុងតំបន់ប៉ាស៊ីហ្វិក។
  • នៅ មជ្ឈមណ្ឌលស្តារឡើងវិញពីគ្រោះមហន្តរាយ (DRC)។ សូមអញ្ញើញទៅកាន់ DRC តាមរយៈអាសយដ្ឋានណាមួយខាងក្រោមនេះ ៖
    • UCLA Research Park West 
      10850 West Pico Blvd. 
      Los Angeles, CA 90064 
      បើកថ្ងៃច័ន្ទ - ថ្ងៃសៅរ៍៖ ម៉ោង 9 ព្រឹក ដល់ម៉ោង 7 យប់
    • Altadena Disaster Recovery Center
      540 West Woodbury Rd. 
      Altadena, CA 91001 
      បើកថ្ងៃច័ន្ទ - ថ្ងៃសៅរ៍៖ ម៉ោង 9 ព្រឹក ដល់ម៉ោង 7 យប់

សម្រាប់វីដេអូភាសាសញ្ញាអាមេរិក (ASL) អំពីវិធីដាក់ពាក្យ សូមចូលទៅកាន់ FEMA អាចចូលប្រើបាន: វិធីបីយ៉ាងក្នុងការចុះឈ្មោះសម្រាប់ជំនួយគ្រោះមហន្តរាយរបស់ FEMA

ដាក់ស្នើសុំ ទម្រង់បែបបទសិទ្ធិចូល LA County ៖

ដាក់ពាក្យស្នើសុំឥណទានគ្រោះមហន្តរាយអត្រាការប្រាក់ទាបពី SBA៖

  • តាមអ៊ីនធឺណិតនៅ sba.gov/disaster
  • ដោយហៅទៅកាន់លេខកោះហៅក្រុមសេវាកម្មអតិថិជនរបស់ SBA តាម 800-659-2955។ អ្នកដែលធ្វឺងធ្វង់, មានបញ្ហាស្តាប់ ឬមានភាពពិការនៃការនិយាយ អាចតាមដានសេវាបញ្ជូនសារតាម 711
  • ដោយផ្ញើអ៊ីមែលទៅកាន់ DisasterCustomerService@sba.gov
  • នៅមជ្ឈមណ្ឌលស្តារឡើងវិញពីគ្រោះមហន្តរាយ ឬ មជ្ឈមណ្ឌលស្តារឡើងវិញសម្រាប់អាជីវកម្មដែលលោកអ្នកអាចដាក់ពាក្យសុំដែលបានបញ្ចប់ ឬតំណាង SBA អាចជួយអ្នកក្នុងការដាក់ពាក្យ។ ដើម្បីស្វែងរក BRC ដែលនៅក្បែរអ្នក សូមចូលទៅកាន់  Appointment.sba.gov.
  • ការដាក់ពាក្យស្នើសុំឥណទានគ្រោះមហន្តរាយអាចដាក់ស្នើតាមអ៊ីនធឺណិតដោយប្រើ MySBA Loan Portal នៅ https://lending.sba.gov ឬតាមទីតាំងផ្សេងៗដែលបានប្រកាសក្នុងតំបន់។

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការស្តារឡើងវិញរបស់រដ្ឋ California សូមចូលទៅកាន់  fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមតាមរយៈ ប្លក់ FEMA នៅលើ fema.gov @FEMA ឬ @FEMAEspanol នៅលើ X FEMA ឬ FEMA Espanol នៅលើ Facebook @FEMAនៅលើ Instagram និងតាមរយៈ បណ្តាញ YouTube របស់ FEMA

រដ្ឋកាលីហ្វ័រញ៉ាប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ខណៈពេលដែលពួកគេស្វែងរកដំណើរការស្តារឡើងវិញ។ ចូលមើលគេហទំព័រ CA.gov/LAFires  ដើម្បទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីស្ដារនីតិសម្បទាគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ