ធនធានដើម្បីជួយដល់ការស្តារឡើងវិញរបស់អ្នក

Release Date:
កញ្ញា 2, 2021

វាងាយស្រួលក្នុងការយល់ច្រលំដោយមានធនធានគ្រោះមហន្តរាយច្រើននៅពេលដែលអ្នកកំពុងតែងើបឡើងវិញពីព្យុះខ្យល់កំបុតត្បូងអៃដា ប៉ុន្តែនេះគឺជាការវិភាគនៃភ្នាក់ងារ កម្មវិធី លេខទូរស័ព្ទ និងតំណភ្ជាប់គេហទំព័រដែលអាចជួយលោកអ្នកបាន។

ធានារ៉ាប់រង

  • ប្រសិនបើអ្នកមានធានារ៉ាប់រង សូមទាក់ទងអ្នកផ្តល់សេវាធានារ៉ាប់រងសម្រាប់ផ្ទះ ឬអ្នកជួលផ្ទះរបស់អ្នក ដើម្បីទាមទារសំណង។ ប្រសិនបើអ្នកមិនបានទាមទារសំណងជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ឬមិនបានផ្តល់ច្បាប់ចម្លងនៃការយល់ព្រមលើការទូទាត់ ឬការបដិសេធពីក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកទៅកាន់ FEMA អ្នកទំនងជានឹងទទួលបានការជូនដំណឹងថា «មិនមានការសម្រេចចិត្ត»។ នេះមានន័យថា FEMA ប្រហែលជាត្រូវការព័ត៌មានបន្ថែមពីអ្នក ដើម្បីបន្តដំណើពាក្យរបស់អ្នក។      
  • បើមានសំណួរទាក់ទង់នឹង National Flood Insurance Program សូមផ្ញើអ៊ីមែលទៅកាន់ floodsmart@fema.dhs.gov ឬ តេមកកាន់លេខទូរស័ព្ទ 877-336-2627។

ដើម្បីទទួលជំនួយពី FEMA

  • សម្រាប់អ្នករស់រានមានជីវិតដែលរស់នៅក្នុងតំបន់មួយ ក្នុងចំណោម 25 តំបន់នេះ (Parishes) សម្រាប់ជំនួយបុគ្គល: Ascension, Assumption, East Baton Rouge, East Feliciana, Iberia, Iberville, Jefferson, Lafourche, Livingston, Orleans, Plaquemines, Pointe Coupee, St. Bernard, St. Charles, St. Helena, St. James, St. John the Baptist, St. Martin, St. Mary, St. Tammany, Tangipahoa, Terrebonne, Washington, West Baton Rouge and West Feliciana។
  • FEMA disaster assistance may be available to help pay uninsured or underinsured losses such as home repair for disaster-related damage, rental assistance, reimbursement for lodging expenses for individuals whose home was inaccessible or unhabitable during the disaster, medical expenses incurred from this disaster or other disaster-related needs. ជំនួយគ្រោះមហន្តរាយពី FEMA អាចមានដើម្បីជួយទូទាត់ការខាតបង់នៅពេលមិនមានការធានារ៉ាប់រង ឬសម្រាប់អ្វីដែលមិនអាចធានារ៉ាប់រង ដូចជាការជួសជុលផ្ទះដោយសារការខូចខាតមកពីគ្រោះមហន្តរាយ ជំនួយការជួលផ្ទះ សំណងសម្រាប់ការចំណាយលើកន្លែងស្នាក់នៅសម្រាប់បុគ្គលដែលផ្ទះរបស់ពួកគេមិនអាចចូលបាន ឬមិនអាចរស់នៅបានក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ការចំណាយលើការព្យាបាលជំងឺដែលកើតមានពីគ្រោះមហន្តរាយនេះ ឬតម្រូវការផ្សេងៗទៀតទាក់ទងនឹងគ្រោះមហន្តរាយ។
     
    • អ្នករស់រានមានជីវិតដែលអាចមានសិទ្ធិទទួលបានប្រាក់ចំនួន $500 តែម្តងក្នុងមួយគ្រួសារ សម្រាប់អ្វីដែលត្រូវការជាបន្ទាន់និងដែលសំខាន
    • វត្ថុសង្គ្រោះជីវិត និងទ្រទ្រង់ជីវិត ដូចជាទឹក អាហារ ប្រេងឥន្ធនៈសម្រាប់ការដឹកជញ្ជូន ឬថ្នាំដែលមានវេជ្ជបញ្ជា។
    • FEMA អាចផ្តល់ជំនួយរហ័សដើម្បីជួលផ្ទះរយៈពេលមួយខែដល់បេក្ខជនដែលមានសិទ្ធិដែលបានរាយការណ៍ថាទឹកភ្លើងដែលសំខាន់ៗរបស់ពួកគេមិនមានជាបណ្តោះអាសន្នទេ ហើយផ្ទះចម្បងរបស់ពួកគេគឺនៅក្នុងតំបន់ (Parish) ខាងក្រោមតែប៉ុណ្ណោះ៖ Ascension, Assumption, East Baton Rouge, East Feliciana, Jefferson, Lafourche, Livingston, Orleans, Plaquemines, St. Bernard, St. Charles, St. Helena, St. James, St. John the Baptist, St. Tammany, Tangipahoa, Terrebonne, and Washington។
  • ដើម្បីដាក់ពាក្យស្នើសុំជំនួយពី FEMA បន្ថែមព័ត៌មាន ឬពិនិត្យមើលស្ថានភាពពាក្យ សូមចូលទៅកាន់ disasterassistance.gov ឬ តេមកកាន់លេខទូរស័ព្ទ 800-621-3362។

ការជួសជុលដំបូល

  • សម្រាប់ការជួសជុលបណ្តោះអាសន្នទៅលើដំបូលដែលខូច សូមចុះឈ្មោះជាមួយនឹង U.S. Army Corps of Engineers នៅលើគេហទំព័រ Blueroof.us ឬ តេមកកាន់លេខទូរស័ព្ទ 888-766-3258/888-ROOF-BLU។
  • តំបន់ (Parish) ដែលត្រូវបានសម្គាល់សម្រាប់កម្មវិធី Operation Blue Roof គឺ៖ Ascension, Jefferson, Lafourche, Livingston, Orleans, Plaquemines, St. Bernard, St. Charles, St. James, St. John the Baptist, St. Tammany, Tangipahoa, and Terrebonne។ កម្មវិធីនេះគឺជាសេវាកម្មឥតគិតថ្លៃដល់ម្ចាស់ផ្ទះ។

អង្គការមិនរកប្រាក់ចំណេញ និងក្រុមអ្នកស្ម័គ្រចិត្តផ្សេងៗ

  • ដើម្បីទទួលជំនួយពីកាកបាទក្រហមអាមេរិក (A​merican Red Cross) សូមចូលទៅកាន់៖ https://www.redcross.org/local/louisiana/get-help.html ឬ តេមកកាន់លេខទូរស័ព្ទ 504-620-3105។
  • ដើម្បីទទួឡជម្រកបណ្តោះអាសន្ន សូមផ្ញើសារ LAShelter ទៅកាន់ 898211 ឬ តេមកកាន់លេខទូរស័ព្ទ 211 ដើម្បីស្វែងរកជម្រកមួយ។
    •  ជម្រកទាំងអស់កំពុងចាត់វិធានការ COVID និងត្រូវបានរៀបចំដោយមានកញ្ចប់ COVID
  • ដើម្បីទទួលព័ត៌មានអំពីការបរិច្ចាគ និងឱកាសស្ម័គ្រចិត្តផ្សេងៗ សូមចូលទៅកាន់ https://volunteerlouisiana.gov/disaster-services
  • ប្រសិនបើអ្នកមានវិជ្ជាជីវៈខាងរពេទ្យដែលចង់ស្ម័គ្រចិត្ត លោកអ្នកអាចចុះឈ្មោះជាមួយ Louisiana Department of Health នៅ https://www.lava.dhh.louisiana.gov/

ថាមពល និងសុវត្ថិភាព

  • ដើម្បីមើលផែនទីដាច់ចរន្តអគ្គិសនីសូមចូលទៅកាន់ http://www.lpsc.louisiana.gov/
  • ដើម្បីស្វែងយល់ពីស្ថានភាពផ្លួវនិងដំណឹងការបិទផ្លួវ សូមចូលទៅកាន់  https://www.511la.org
  • សម្រាប់ធនធានសង្គ្រោះបន្ទាន់ក្នុងតំបន់ សូមទាក់ទងការិយាល័យមូលដ្ឋាន (parish OHSEP office) របស់លោកអ្នក សូមចូលទៅកាន់ http://gohsep.la.gov/ABOUT/PARISHPA

ការស្តារសេដ្ឋកិច្ចឡើងវិញ

  • ក្រសួងគ្រប់គ្រងអាជីវកម្មខ្នាតតូច (Small Business Administration)៖ អ្នកដាក់ពាក្យ (អាជីវកម្ម អង្គការឯកជនមិនរកប្រាក់ចំណេញភាគច្រើន ម្ចាស់ផ្ទះ និងអ្នកជួល) ស្នើស។ប្រាក់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាបអាចដាក់ពាក្យតាមអ៊ីនធឺណិត ទទួលបានព័ត៌មានជំនួយគ្រោះមហន្តរាយបន្ថែម និងទាញយកពាក្យ នៅ https://disasterloanassistance.sba.gov/. អ្នកដាក់ពាក្យក៏អាចតេមកកាន់ SBA’s Customer Service Center លេខទូរស័ព្ទ (800) 659-2955 ឬ អ៊ីមែល disastercustomerservice@sba.gov ដើម្បីទទួលព័ត៌មានបន្ថែមអំពីជំនួយគ្រោះមហន្តរាយពី SBA។
    • សម្រាប់បុគ្គលដែលថ្លង់ ឬ មានបញ្ហាស្តាប់មិនសូវឮ សូមតេមកកាន់លេខទូរស័ព្ទ 800-877-8339.
    • ពាក្យដែលត្រូវបានបំពេញរួចហើយគួរតែផ្ញើតាមសំបុត្រទៅកាន់ U.S. Small Business Administration, Processing and Disbursement Center, 14925 Kingsport Road, Fort Worth, TX  76155។
  • ផលិតធ្វើផ្នែកកសិកម្ម៖សម្រាប់កម្ចី និងស្នើសុំប្រាក់ជំនួយ សូមទំនាក់ទំនង Farm Services Agency ទាមទារសំណងពីការខាតបង់ សូមចូលទៅកាន់ https://www.farmers.gov/recover/disaster-tool#step-1
  • ការធានារ៉ាប់រង៖ សម្រាប់សំណួរអំពីធានារ៉ាប់រងសម្រាប់បុគ្គល ឬអាជីវកម្ម សូមមើលនៅទីនេះ: www.ldi.la.gov.
  • ការក្លែងបន្លំគ្រោះមហន្តរាយ៖ ដើម្បីស្វែងយល់បន្ថែម សូមជចូលទៅកាន់ agjefflandry.com/Files/Shared/Documents/ConsumerTipsforNaturalDisasters.pdf

ធនធានរដ្ឋ និងមូលដ្ឋានបន្ថែម

  • ដើម្បីចុះឈ្មោះជាមុននូវពាក្យសុំរបស់អ្នកប្រសិនបើ DSNAP ត្រូវបាន​អនុម័តក្នុងតំបន់របស់លោកអ្នក។ សូមចូលទៅកាន់ dcfs.la.gov/preregister ដើម្បីស្វែងយល់បន្ថែម។
  • អ្នកចូលរួមនៅ Louisiana ដែលទទួលកម្មវិធីផលអត្ថប្រយោជន៏ជាអាហា (SNAP) លោកអ្នកអាចប្រើអត្ថប្រយោជដើម្បីទិញអាហាស្រាប់រហូតដល់ ខែកញ្ញា 28, 2021 ស្រប់តាមពីការលើកលែងពី U.S. Department of Agriculture, Food and Nutrition Service (FNS)។ ដើម្បីស្វែងយល់បន្ថែមអំពីការលើកលែងចំពោះការប្រើកាតទិញម្ហូបស្រាប់ (hot foods) សូមចូលទៅកាន់​ http://dcfs.louisiana.gov/page/snap-hot-foods-waiver
  • ដើម្បីធនធានរដ្ឋ សូមចូលទៅកាន់ https://hurricanerecovery.la.gov/

 

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ