LOS ANGELES – ប្រសិនបើផ្ទះរបស់អ្នករងការខូចខាតដោយសារភ្លើងឆេះព្រៃនៅខោនធី Los Angeles ប៉ុន្តែអ្នកអាចរស់នៅក្នុងផ្ទះនោះដោយសុវត្ថិភាព FEMA ប្រហែលជាអាចផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ $300 ដើម្បីជួយសម្អាត។ ជំនួយនេះគឺសម្រាប់ម្ចាស់ផ្ទះ និងអ្នកជួលដែលមានសិទ្ធិទទួលបាន ហើយបន្ថែមពីលើជំនួយរបស់ FEMA ផ្សេងទៀតដែលអ្នកអាចមានសិទ្ធិទទួលបាន។ អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយរបស់ FEMA ប្រសិនបើអ្នកបំពេញគ្រប់តាមលក្ខណៈវនិច្ឆ័យខាងក្រោម៖
- ផ្ទះជាចម្បងមុនគ្រោះមហន្តរាយរបស់អ្នកត្រូវតែស្ថិតនៅក្នុងខោនធី Los Angeles។
- ផ្អែកលើការត្រួតពិនិត្យរបស់ FEMA ផ្ទះរបស់អ្នកមានការខូចខាតដោយសារគ្រោះមហន្តរាយ ឬប្រសិនបើអ្នកជាអ្នកជួលផ្ទះនៅ ចំណាត់ការសម្អាតដែលបានកត់សម្គាល់នៅក្នុងការចុះពិនិត្យចាំបាច់ត្រូវតែមាន ឬបានធ្វើរួចរាល់ហើយ។
- ការខូចខាតមិនត្រូវបានរ៉ាប់រងដោយធានារ៉ាប់រងរបស់អ្នកនោះទេ។
- FEMA សម្រេចថាលំនៅឋានចម្បងដែលខូចខាតដោយគ្រោះមហន្តរាយរបស់អ្នកមានសុវត្ថិភាពដើម្បីកាន់កាប់រស់នៅបាន។
- ប្រសិនបើអ្នកបានសម្អាតរួចហើយ សូមរក្សាទុកវិក្កយបត្រទទួលប្រាក់ពីអ្នកផ្គត់ផ្គង់សេវាសម្អាត សម្ភារ ឬប្រាក់ឈ្នួលបង់សម្រាប់អ្នកជួយណាមួយរបស់អ្នក។
ដើម្បីទទួលបានជំនួយសម្អាត និងធ្វើអនាម័យ អ្នកត្រូវតែចុះឈ្មោះជាមួយ FEMA ជាមុនសិន។ ដើម្បីដាក់ពាក្យសុំ សូមចូលមើលនៅ DisasterAssistance.gov ទូរសព្ទទៅបណ្ដាញផ្តល់ជំនួយរបស់ FEMA តាមលេខ 800-621-3362 ឬដាក់ពាក្យដោយទៅផ្ទាល់នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC)។ដើម្បីស្វែងរក DRC នៅជិតអ្នក សូមចូលទៅកាន់ FEMA.gov/drc។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំជំនួយ FEMA គឺនៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2025។
សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការសង្គ្រោះរបស់រដ្ឋ California សូមចូលមើលគេហទំព័រ fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមនៅ៖ ប្លុក FEMA នៅ fema.gov, @FEMA ឬ @FEMAEspanol នៅលើ X, FEMA ឬ FEMA Espanol នៅលើ Facebook, @FEMA នៅលើ Instagram និងតាមរយៈ ឆានែល YouTube របស់ FEMA។ ហើយក៏តាមដាន Acting Administrator Tony Robinson នៅលើ X នៅ @FEMA_Tony។
រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅ Los Angeles នៅពេលដែលពួកគេឆ្លងកាត់ដំណើរការនៃការសង្គ្រោះ។ ចូលមើលគេហទំព័រ CA.gov/LAFires ដើម្បទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីស្ដារនីតិសម្បទាគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។