ជំនួយសម្អាត និងធ្វើអនាម័យមានសម្រាប់អ្នករស់នៅខោនធី LOS ANGELES ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ [https://www.fema.gov/km/press-release/20250122/clean-and-sanitize-assistance-available-los-angeles-county-residents] Release Date: មករា 21, 2025 LOS ANGELES – ប្រសិនបើផ្ទះរបស់អ្នករងការខូចខាតដោយសារភ្លើងឆេះព្រៃនៅខោនធី Los Angeles ប៉ុន្តែអ្នកអាចរស់នៅក្នុងផ្ទះនោះដោយសុវត្ថិភាព FEMA ប្រហែលជាអាចផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ $300 ដើម្បីជួយសម្អាត។ ជំនួយនេះគឺសម្រាប់ម្ចាស់ផ្ទះ និងអ្នកជួលដែលមានសិទ្ធិទទួលបាន ហើយបន្ថែមពីលើជំនួយរបស់ FEMA ផ្សេងទៀតដែលអ្នកអាចមានសិទ្ធិទទួលបាន។ អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយរបស់ FEMA ប្រសិនបើអ្នកបំពេញគ្រប់តាមលក្ខណៈវនិច្ឆ័យខាងក្រោម៖ * ផ្ទះជាចម្បងមុនគ្រោះមហន្តរាយរបស់អ្នកត្រូវតែស្ថិតនៅក្នុងខោនធី Los Angeles។ * ផ្អែកលើការត្រួតពិនិត្យរបស់ FEMA ផ្ទះរបស់អ្នកមានការខូចខាតដោយសារគ្រោះមហន្តរាយ ឬប្រសិនបើអ្នកជាអ្នកជួលផ្ទះនៅ ចំណាត់ការសម្អាតដែលបានកត់សម្គាល់នៅក្នុងការចុះពិនិត្យចាំបាច់ត្រូវតែមាន ឬបានធ្វើរួចរាល់ហើយ។ * ការខូចខាតមិនត្រូវបានរ៉ាប់រងដោយធានារ៉ាប់រងរបស់អ្នកនោះទេ។ * FEMA សម្រេចថាលំនៅឋានចម្បងដែលខូចខាតដោយគ្រោះមហន្តរាយរបស់អ្នកមានសុវត្ថិភាពដើម្បីកាន់កាប់រស់នៅបាន។ * ប្រសិនបើអ្នកបានសម្អាតរួចហើយ សូមរក្សាទុកវិក្កយបត្រទទួលប្រាក់ពីអ្នកផ្គត់ផ្គង់សេវាសម្អាត សម្ភារ ឬប្រាក់ឈ្នួលបង់សម្រាប់អ្នកជួយណាមួយរបស់អ្នក។ ដើម្បីទទួលបានជំនួយសម្អាត និងធ្វើអនាម័យ អ្នកត្រូវតែចុះឈ្មោះជាមួយ FEMA ជាមុនសិន។ ដើម្បីដាក់ពាក្យសុំ សូមចូលមើលនៅ DISASTERASSISTANCE.GOV [https://www.disasterassistance.gov/] ទូរសព្ទទៅបណ្ដាញផ្តល់ជំនួយរបស់ FEMA តាមលេខ 800-621-3362 ឬដាក់ពាក្យដោយទៅផ្ទាល់នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC)។ដើម្បីស្វែងរក DRC នៅជិតអ្នក សូមចូលទៅកាន់ FEMA.GOV/DRC។ [https://egateway.fema.gov/ESF6/DRCLocator] ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំជំនួយ FEMA គឺនៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2025។ _សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការសង្គ្រោះរបស់រដ្ឋ California សូមចូលមើលគេហទំព័រ __fema.gov/disaster/4856_ [https://www.fema.gov/km/disaster/4856]_។ តាមដាន FEMA តំបន់ 9 __@FEMARegion9_ [https://x.com/femaregion9]_ នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមនៅ៖ __ប្លុក FEMA_ [https://www.fema.gov/blog]_ នៅ fema.gov, __@FEMA_ [https://twitter.com/FEMA]_ ឬ __@FEMAEspanol_ [https://twitter.com/FEMAEspanol]_ នៅលើ X, __FEMA_ [https://www.facebook.com/FEMA]_ ឬ __FEMA Espanol_ [https://www.facebook.com/FEMAespanol]_ នៅលើ Facebook, __@FEMA_ [https://www.instagram.com/fema]_ នៅលើ Instagram និងតាមរយៈ __ឆានែល YouTube របស់ FEMA_ [https://www.youtube.com/user/FEMA]_។ ហើយក៏តាមដាន Acting Administrator Tony Robinson នៅលើ X នៅ _@FEMA_Tony [https://x.com/FEMA_Tony]។ _រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅ Los Angeles នៅពេលដែលពួកគេឆ្លងកាត់ដំណើរការនៃការសង្គ្រោះ។ ចូលមើលគេហទំព័រ _CA.gov/LAFires_ _ [http://ca.gov/lafires]_ ដើម្បទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីស្ដារនីតិសម្បទាគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។_