រដូវរងារបានមកដល់ហើយ សុវត្ថិភាពនិងសុខុមាលភាពរបស់អស់លោកអ្នកដែលរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA គឺជាកង្វល់មួយដ៏សំខាន់សម្រាប់ទីភ្នាក់ងាររបស់យើងខ្ញុំ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់លោកអ្នកត្រៀមខ្លួនពីភាពត្រជាក់និងភ្លៀងក្នុងរដូវរងារ។
អ្វីដែលត្រូវធ្វើក្នុងពេលមានអាកាសធាតុធ្ងន់ធ្ងរ:
- បើសិនមានការព្យាករណ៍ថានឹងមានអាកាសធាតុធ្ងន់ធ្ងរកើតឡើង សុំប្រុងប្រយ័ត្នចំពោះការព្រមានអំពីអាកាសធាតុនេះ ហើយអនុលោមតាមបញ្ជាផ្លូវការជម្លៀសប្រជាជនចេញពីក្នុងតំបន់។
- សុំប្រើវិទ្យុអាកាសធាតុដើម្បីតាមដានការបញ្ជាជម្លៀសប្រជាជនចេញ។
- ប្រសិនបើអាជ្ញាធរតំបន់ណែនាំប្រជាជននៅក្នុងផ្ទះចល័តឲ្យស្វែងរកទីជំរកសុវត្ថិភាព សុំធ្វើការជម្លៀសភ្លាម។
- អ្នកដែលរស់រានមានជីវិតដែលរស់នៅក្នុងផ្ទះសណ្តោង ត្រូវទុកផ្ទះនោះនៅមួយកន្លែង។
- កុំជ្រកនៅក្នុងផ្ទះសណ្តោង ឬផ្ទះចល័ត នៅពេលមានខ្យល់ខ្លាំង ព្យុះទឹកកក ធ្លាក់ទឺកកក ធ្លាក់ព្រិល ឬ ទឹកជំនន់។
ការរំពឹងទុកសម្រាប់អ្នកមានលំនៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA មុនពេល ក្នុងអំឡុងពេល និងបន្ទាប់ពីមានអាកាសធាតុធ្ងន់ធ្ងរ
អ្នកដែលមានលំនៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA មិនអនុញ្ញាតឲ្យបិទក្តារនៅបង្អួច រុសរើផ្ទះ ឬកែទ្រង់ទ្រាយផ្ទះឡើយ។ ប្រសិនបើមន្ទ្រីគ្រប់គ្រងភាពអាសន្ននៅតំបន់ទាមទារឲ្យមានការជម្លៀសចេញ គ្រប់បុគ្គលទាំងអស់អាចយកបានតែរបស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
- FEMAលើកទឹកចិត្តឲ្យអស់លោកអ្នកដែលជាប់ឈ្មោះ ធ្វើការទិញធានារ៉ាបរងសម្រាប់ការជួលផ្ទះ នៅពេលដែលរស់នៅក្នុងផ្ទះរបស់ FEMA។
- អ្នកជាប់ឈ្មោះរស់នៅក្នុងផ្ទះរបស់ FEMA គួរតែរៀបចំផែនការជម្លៀស និង ការប្រាស្រ័យទាក់ទងក្នុងគ្រាអាសន្ន។
- អ្នកដែលមានលំនៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA គួរតែធ្វើតាមសេចក្តីណែនាំពីមន្ទ្រីគ្រប់គ្រងភាពអាសន្ននៅតំបន់ ឬរបស់រដ្ឋ ស្តីពីការជម្លៀសខ្លួននេះ។ អ្នកដែលគ្មានសមត្ថភាពក្នុងការជម្លៀសចេញ អាចនិងទាក់ទងទៅអ្នកគ្រប់គ្រងភាពអាសន្ននៅតំបន់ ឬ ទេទៅលេខ 211 ដើម្បីទទួលបានជំនួយក្នុងការដឹកជញ្ជូន
- កុំទុកសត្វចិញ្ចឹមក្នុងផ្ទះចល័ត ឬក្នុងផ្ទះសណ្តោងនៅពេលមានអាកាសធាតុធ្ងន់ធ្ងរកើតឡើង។
- បើសិនលំនៅដ្ឋានត្រូវបានខូចខាត សុំទាក់ទង់ទៅកាន់អ្នកធ្វើការសង្គមកិច្ចរបស់គាត់ដើម្បីទទួលយោបល់ពីការត្រឡប់ទៅផ្ទះ ឬអាចតេទៅ FEMA សុំជំនួយតាមរយៈលេខទូរស័ព្ទ 800-621-3362។ សម្រាប់អ្នកដែលតេហៅតាមសេវាទំនាក់ទំនង ដូចជាតាមទូរស័ព្ទមានវិដេអូសម្រាប់អ្នកដែលមានបញ្ហាគថ្លង់ គួតែធ្វើបច្ចុប្បន្នភាពជាមួយFEMAពីលេខទូរស័ព្ទសម្រាប់សេវាកម្មមួយនោះ។ លេខទូរស័ព្ទទំនាក់ទំនងឥតគិតថ្លៃ ទទួលការតេចូល ពីម៉ោង 6 a.m. to 10 p.m. ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។