ការណែនាំអំពីការរៀបចំសម្រាប់ខ្យល់ កំបុតត្បូងសម្រាប់មនុស្សចាស់

Release Date:
មិថុនា 7, 2022

នៅពេលខ្យល់កំបុតត្បូងគំរាមកំហែង មនុស្សចាស់អាចជួបប្រទះនឹងគ្រោះថ្នាក់បន្ថែម។ ពួកគេប្រឈមមុខនឹងឧបសគ្គជាច្រើនទៀតក្នុងអំឡុងពេលមានអាសន្នជាងមនុស្សភាគច្រើន៖ ភាពឯកោ ការចល័តភាពមានកម្រិត និងតម្រូវការផ្នែកវេជ្ជសាស្ត្រ។ មនុស្សវ័យចំណាស់អាចកាត់បន្ថយហានិភ័យរបស់ពួកគេដោយរៀបចំសម្រាប់ខ្យល់កំបុតត្បូង និងគ្រោះអាសន្នផ្សេងទៀតមុនពេលវាកើតឡើង។


រៀបចំបញ្ជីមនុស្សដែលអាចជួយបាន

 

  • លោកអ្នកប្រហែលជាពឹងផ្អែកលើសាច់ញាតិតែមួយជាអ្នកថែទាំចម្បងរបស់អ្នក។ ប៉ុន្តែភាពអាសន្នអាចកើតឡើងគ្រប់ពេល ហើយអ្នកថែទាំធម្មតារបស់អ្នកប្រហែលជាមិននៅជាមួយអ្នកទេ។ វាមានសារៈសំខាន់ណាស់ក្នុងការមានបញ្ជីមនុស្សដែលលោកអ្នកអាចហៅបាន។
  • រៀបចំខ្សែទំនាក់ទំនង។ ចាត់តាំងមនុស្សម្នាក់ដែលនឹងទាក់ទងអ្នកផ្សេងក្នុងពេលមានអាសន្ន។ សុំគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង។ កុំទុកវាឱ្យមនុស្សតែម្នាក់ ព្រោះបើគេរបួស ឬពិការ អ្នកអាចត្រូវគេទុកចោល។ រក្សាបញ្ជីអ្នកជំនួយរបស់អ្នកនៅក្នុងកញ្ចាប់សម្រាប់ពេលមានអាសន្នរបស់អ្នក។
  • ប្រសិនបើអ្នកពិបាកក្នុងការធ្វើដំណើរដោយខ្លួនឯង អ្នកប្រហែលជាត្រូវការអ្នកណាម្នាក់ជួយអ្នកចូលទៅក្នុងជម្រកផ្ទះរបស់អ្នក ឬជម្លៀសចេញ។ សូមកំណត់ជាមុនថាអ្នកណានឹងជួយអ្នក។
  • មានកម្មវិធីទំនាក់ទំនងជាច្រើនសម្រាប់ស្មាតហ្វូន។ ជ្រើសរើសមួយ ឬពីរ បន្ទាប់មកសួរក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងបញ្ជីទំនាក់ទំនងបន្ទាន់របស់អ្នក ដើម្បីអោយពួកគេទាញយកកម្មវិធីដូចគ្នាទាំងនេះ។ លោកអ្នកអាចប្រើវាបានដើម្បីទំនាក់ទំនងប្រសិនបើគ្មានសេវាកម្មទូរស័ព្ទ។


ត្រូវប្រាកដថាព័ត៌មានវេជ្ជសាស្រ្តរបស់អ្នកអាចរកបាន


ប្រសិនបើអ្នកមានជំងឺ អ្នកអាចជ្រើសរើសពាក់ខ្សែដៃ ឬខ្សែកដែលអាចជូនដំណឹងដល់ពេទ្យបានក្នុងពេលអាសន្ន។ នេះអាចជួយសង្គ្រោះជីវិតលោកអ្នក ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬអាឡែស៊ីទៅនឹងថ្នាំណាមួយជាក់លាក់។ គ្រឿងអលង្កាជូនដំណឹងដល់ពេទ្យណាមួយដែលមានសម័យបច្ចុប្បន្ននេះអាចជួយអ្នកផ្នែកសង្គ្រោះបន្ទាន់ព្យាបាលអ្នកបានត្រឹមត្រូវ ក្នុងករណីដែលអ្នកមិនអាចផ្តល់ឱ្យ ឬប្រាប់ពួកគេពីប្រវត្តិជំងឺរបស់អ្នក។

អ្វីដែលអ្នកត្រូវយកជាមួយអ្នក ប្រសិនបើអ្នកចាកចេញពីផ្ទះរបស់អ្នក

 

  • បញ្ជី: មុនពេលមានគ្រោះអាសន្នកើតឡើង ចូរធ្វើបញ្ជីនៃអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីថៃរក្សាសុខភាពរបស់លោកអ្នក។ រួមបញ្ចូលឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់វេជ្ជបណ្ឌិត និងឱសថស្ថានរបស់អ្នក បញ្ជីថ្នាំរបស់អ្នក និងឧបករណ៍វេជ្ជសាស្ត្រដែលអ្នកប្រើ។ បន្ទាប់មក ប្រាប់មនុស្សនៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកអោយដឹងពីកន្លែងដែលលោកអ្នកនឹងរក្សាបញ្ជីក្នុងករណីដែលអ្នកត្រូវការវា។
  • កញ្ចប់: អ្វីមួយដែលលោកអ្នកនឹងត្រូវការគឺកញ្ចប់មួយដែលរួមបញ្ចូលរបស់ដែលចាំបាច់សម្រាប់ការរស់រានមានជីវិតសម្រាប់យ៉ាងហោចណាស់ 72 ម៉ោង។ សម្រាប់បញ្ជីទូលំទូលាយនៃវត្ថុដែលត្រូវរួមបញ្ចូល សូមទចូលទៅកាន់ www.ready.gov. កាកបាទក្រហមអាមេរិក (The American Red Cross) ក៏អាចជួយផ្តល់ព័ត៌មានដល់អ្នកអំពីវត្ថុដែលបានណែនាំ។
  • សាច់ប្រាក់: ច្បាប់ទូទៅណែនាំអោយមានសាច់ប្រាក់យ៉ាងតិចគ្រប់គ្រាន់សម្រាប់រយៈពេល 30 ថ្ងៃ ដើម្បីការចំណាយចាំបាច់។ ត្រូវប្រាកដថាមានសាច់ប្រាក់ជាលុយរាយនិងកាក់ ក្នុងករណីដែលអ្នកត្រូវការ។

មនុស្សគ្រប់រូបអាចចាត់វិធានការដើម្បីរៀបចំសម្រាប់ប្រភេទនៃភាពអាសន្នដែលទំនងនឹងទីកន្លែងដែលពួកគេរស់នៅ។ នៅរដ្ឋ Louisiana ទាំងនោះរួមមានខ្យល់កំបុតត្បូង និងទឹកជំនន់ទន្លេ ប៉ុន្តែក៏មានទឹកជំនន់ភ្លាមៗ ភ្លើងឆេះ និងច្រើនទៀត។ ពេលខ្លះគ្រោះថ្នាក់ត្រូវបានគេដឹងមុនពេលវេលា ហើយអ្នកមានពេលរៀបចំ។ ពេលផ្សេងទៀត អ្នកត្រូវតែមានការឆ្លើយតបរហ័ស។ សូមធ្វើតាមការណែនាំរបស់មន្ត្រីមូលដ្ឋាននៅពេលពួកគេសម្រេចចិត្តថាតើត្រូវជម្លៀសចេញឬអត់ជានិច្ច។ សូមដឹងថាអ្នកណានឹងជួយអ្នកមុនពេលអ្នកត្រូវការវា។

ស្វែងយល់បន្ថែមអំពីរបៀបដែលត្រូវត្រៀមខ្លួន សូមមើល Preparing Makes Sense for Older Americans - YouTube. ធនធានមួយផ្សេងទៀតសម្រាប់ការរៀបចំគឺ លេខទំនាក់ទំនង FEMA Mitigation Outreach 833-336-2487.

 

 

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ