សូមប្រុងប្រយ័ត្នចំពោះអ្នកក្លែងបន្លំ និងអ្នកបោកប្រាស់

Release Date:
កញ្ញា 4, 2021

អ្នករស់រានមានជីវិតគួរតែដឹងថា អ្នកបោកប្រាស់ និងឧក្រិដ្ឋជនអាចព្យាយាមយកលុយ ឬលួចព័ត៌មានផ្ទាល់ខ្លួនតាមរយៈការក្លែងបន្លំ ការបោកប្រាស់ ឬការលួចអត្តសញ្ញាណ។ ក្នុងករណីខ្លះ ចោរព្យាយាមចុះឈ្មោះជាមួយ FEMA ដោយប្រើឈ្មោះ អាស័យដ្ឋាន និងលេខសន្តិសុខសង្គមដែលពួកគេបានលួចពីអ្នករស់រានមានជីវិត។

ការត្រួតពិនិត្យទ្រព្យសម្បតក្លែងក្លាយ៖

  • សូមប្រុងប្រយ័ត្នប្រសិនបើនរណាម្នាក់សុំលេខចុះឈ្មោះប្រាំបួនខ្ទង់របស់អ្នក។ អ្នកត្រួតពិនិត្យរបស់ FEMA នឹងមិនសុំព័ត៌មាននេះទេ។ ពួកគេមានព័ត៌មាននេះនៅក្នុងកំណត់ត្រារបស់ពួកគេរួចហើយ។
  • គ្មានមន្ត្រីជំនួយគ្រោះមហន្តរាយរបស់រដ្ឋាភិបាលដែលនឹងតេទៅលោកអ្នកដើម្បីសុំព័ត៌មានគណនីហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកសង្ស័យថាអ្នកតំណាង FEMA មិនពិតប្រាកដ សូមបិទទូរស័ព្ទនិងតេទៅកាន់លេខទូរស័ព្ទជំនួយរបស់ FEMA តាមរយៈលេខ 800-621-3362 ដើម្បីរាយការណ៍អំពីឧបទ្ទវហេតុនេះ។ អ្នកត្រួតពិនិត្យលំនៅឋានមិនដែលគិតថ្លៃដើម្បីត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកទេ។

ជាងម៉ៅការសំណង់ក្លែងក្លាយ៖

  • FEMA មិនជួល ឬគាំទ្រជាងម៉ៅការសំណង់ជាក់លាក់ណាមួយដើម្បីជួសជុលផ្ទះ ឬណែនាំការជួសជុលទេ។ ការងាររបស់អ្នកត្រួតពិនិត្យលំនៅដ្ឋានរបស់ FEMA គឺដើម្បីផ្ទៀងផ្ទាត់ការខូចខាត។
  • សូមតែងតែជួលវិស្វករ ស្ថាបត្យករដែលមានឈ្មោះល្អ ឬមន្ត្រីសំណង់ដើម្បីត្រួតពិនិត្យផ្ទះរបស់អ្នក។ ជាងម៉ៅការសំណង់ដែលគ្មានសីលធម៌អាចធ្វើផ្ទះខូចខាតលើសដើមដើម្បីទទួលបានការងារបន្ថែម។
  • នៅពេលមានការមន្ទិលសង្ស័យ សូមរាយការណ៍ពីអាកប្បកិរិយាគួរឱ្យសង្ស័យណាមួយទៅកាន់អាជ្ញាធរមូលដ្ឋានរបស់អ្នក។

ជំនួយគ្រោះមហន្តរាយពី FEMA សម្រាប់អ្នករស់រានមានជីវិត

  • បុគ្គលិកគ្រោះមហន្តរាយសហព័ន្ធ និងក្នុងតំបន់មិនទាមទារ ឬទទួលយកប្រាក់ទេ។ កុំទុកចិត្តនរណាម្នាក់ដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ហើយបន្ទាប់មកសុំលុយ ឬព័ត៌មានផ្ទាល់ខ្លួន។
  • កុំប្រាប់ព័ត៌មានដល់អ្នកដែលលោកអ្នកមិនស្គាល់ដែលតេតាមទូរស័ព្ទអ្នក និងអ៊ីមែលលអះអាងថាជា FEMA ឬថាជាបុគ្គលិកសហព័ន្ធ។ FEMA នឹងមិនទាក់ទងអ្នកទេ លុះត្រាតែអ្នកបានទូរស័ព្ទទៅ FEMA ជាមុន ឬដាក់ពាក្យសុំជំនួយ។
  • អ្នកតំណាង FEMA នឹងសួររកលេខគណនីធនាគារ និងសន្តិសុខសង្គម នៅពេលអ្នកដាក់ពាក្យ ហើយអាចស្នើសុំម្តងទៀត បន្ទាប់ពីអ្នកដាក់ពាក្យ។ សូមប្រយ័ត្នពេលផ្តល់ព័ត៌មាននេះដល់អ្នកដទៃដែលស្នើសុំវា។ អ្នកបោកប្រាស់អាចក្លែងខ្លួនធ្វើជា​មន្ត្រីរដ្ឋាភិបាល បុគ្គលិកផ្នែកគាំពារ ឬបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង។
  • សុំពួកគេមើលប័ណ្ណសម្គាល់។ អ្នកតំណាង FEMA ទាំងអស់មានប័ណ្ណសម្គាល់ជាមួយនឹងរូបថតមួយ។ អាវ ឬអាវធំ FEMA មិនមែនជាភស្តុតាងនៃអត្តសញ្ញាណទេ។

កម្មវិធី ដំបូលពណ៌ខៀវ (Blue Roof)

អ្នកតំណាងកម្មវិធីដំបូលពណ៌ខៀវ (Blue Roof) មិនដែលស្នើសុំការចូលរួមរបស់អ្នកទេ ហើយក៏មិនស្នើសុំ លេខសន្តិសុខសង្គម លេខគណនីធនាគារ ឬសំណង់ណាមួយសម្រាប់សេវាកម្មនេះដែរ។ អ្នកត្រូវតែដាក់ពាក្យសុំជំនួយពីកម្មវិធីដំបូលពណ៌ខៀវ (Blue Roof) ហើយបំពេញទម្រង់ស្នើសុំសិទ្ធិចូល (Right of Entry)។

ដើម្បីរាយការណ៍ពីការបោកប្រាស់ ក្លែងបន្លំ និងការលួចអត្តសញ្ញាណសូមទំនាក់ទំនងទៅកាន់៖

  • លេខទូរស័ព្ទឥតគិតថ្លៃរបស់ FEMA ដើម្បីរាយការណ៍ការក្លែងបន្លំ 866-720-5721;
  • Office of the Attorney General Consumer Protection Section, P.O. Box 94005, Baton Rouge, LA 70804-9005,
    fax: 225-326-6499;
  • គណៈកម្មការផ្តល់អាជ្ញាប័ណ្ណទៅការអ្នកម៉ៅការសំណង់ (Louisiana State Licensing Board for Contractors) នៅ https://arlspublic.lslbc.louisiana.gov/Home/Index; ឬ
  • អាជ្ញាធរមូលដ្ឋាន
Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ