សេចក្តីជូនដំណឹងអំពីសិទ្ធស៊ីវិលសម្រាប់សមាជិកសាធារណៈជនរបស់ FEMA
Notice Date |
---|
FEMA អាចនឹងផ្តល់ឬជំនួយជាមូលនិធីដល់កម្មវិធី ដើម្បីគាំទ្រសាធារណៈជន មុនពេល អំឡុងពេល និង បន្ទាប់ពីគ្រោះមហន្តរាយណាមួយ។ កម្មវិធីទាំងនេះត្រូវអនុលោមតាមច្បាប់អំពីសិទ្ធស៊ីវិលសហពន្ធនិងការតម្រូវមិនឱ្យរើសអើងក្នុងច្បាប់ Stafford Act ។
FEMA មិនប្រព្រឹត្តិចំពោះជនណាម្នាក់ផ្សេងពីអ្នកដ៏ទៃដោយសារតែ ជាតិសាស ពណ៌សម្បុរ សញ្ជាតិដើម ភេទ ចំណូលចិត្តផ្លូវភេទ សាសនា អាយុ ពិការភាព កម្រិតជំនាញនៃភាសាអង់គ្លេសឬ ស្ថានភាពសេដ្ឋកិច្ចនោះឡើយ។
FEMA ផ្តល់ជូនជំនួយនិងសេវាកម្មឥតគិតថ្លៃដល់មនុស្សម្នា ដើម្បីជួយពួកគេប្រាស្រ័យទាក់ទងជាមួយយើងនិងយល់អំពីកម្មវិធី FEMA៖
- ព័ត៌មានក៏មានជាភាសាផុសសម្រាប់ជនពិការភ្នែក អក្សរពុម្ពធំ ឬ ជាសំឡេងផងដែរ
- គេអាចចូលមើលព័ត៌មានដែលមានជាទម្រង់អេឡិចត្រូនិចនៅលើវេបសាយរបស់ FEMA
- អ្នកបកប្រែភាសាសញ្ញាផ្ទាល់មាត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- អ្នកបកប្រែផ្ទាល់មាត់ពហុភាសាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ព័ត៌មានសរសេរជាភាសាដទៃ
ប្រសិនបើអ្នកត្រូវការជំនួយដើម្បីចូលប្រើកម្មវិធីឬក៏ភាសារបស់ FEMA ឬកម្មវិធីឬក៏សេវាដែលទទួលមូលនិធិពី FEMA សូមទាក់ទងមក FEMA តាមលេខ 800-621-3362 (TTY: 800-462-7585), (833) 285-7448 [ ចុចលេខ 1 សម្រាប់ភាសាអង់គ្លេស លេខ 2 សម្រាប់ភាសាអេស្ប៉ាញ លេខ 3 សម្រាប់បណ្តាញលេខភាសា] ឬ FEMA-CivilRightsOffice@fema.dhs.gov។
ប្រសិនបើអ្នកមានបណ្តឹង អ្នកត្រូវរាយការណ៍វានៅក្នុងរយៈពេល 180 ថ្ងៃពីថ្ងៃកើតមានសកម្មភាពរើសអើងតាមការចោទប្រកាន់។ ដើម្បីរាយការណ៍អំពីការព្រួយបារម្ភឬបណ្ដឹងអំពីការរើសអើង សូម
- ហៅទៅកាន់ FEMA តាមលេខ (833) 285-7448 [ចុចលេខ 1 សម្រាប់ភាសាអង់គ្លេស លេខ 2 សម្រាប់ភាសាអេស្ប៉ាញ លេខ 3 សម្រាប់បណ្តាញលេខភាសា]
- ផ្ញើអ៊ីមែលទៅកាន់ FEMA-CivilRightsOffice@fema.dhs.gov ឬ
- ផ្ញើសំបុត្រពន្យល់អំពីបញ្ហាទៅកាន់៖
FEMA OFFICE OF EQUAL RIGHTS
Civil Rights Division
500 C Street, SW
Room 4SW-0915
Washington, DC 20472
សម្រាប់សំណួរនានាអំពីជំនួយគ្រោះមហន្តរាយ សូមហៅទៅលេខផ្ដល់ជំនួយរបស់ FEMA តាមលេខ 800-621-3362 (TTY: 800-462-7585). លេខផ្តល់ជំនួយរបស់ FEMA អាចរកបានសម្រាប់អ្នកនៅរស់រានមានជីវិតពីគ្រោះមហន្តរាយទាំងអស់រួមបញ្ចូលទាំងអ្នកដែលភាសាចម្បងរបស់ខ្លួនមិនមែនជាភាសាអង់គ្លេស។ ចុចលេខ 2 សម្រាប់ភាសាអេស្ប៉ាញឬក៏បន្តនៅលើបណ្ដាញសម្រាប់ជម្រើសភាសាច្រើនទៀត។