BATON ROUGE, La. – ផ្ទះសម្រាប់ថ្ងៃបុណ្យមានអត្ថន័យកាន់តែធំសម្រាប់អស់អ្នកដែលត្រូវបានប៉ះទង្គិចដោយខ្យល់ កំបុត Ida ។ FEMA នឹងធ្វើការពេញក្នុងថ្ងៃបុណ្យដើម្បីបន្តការប្រឹងប្រែងស្រោចស្រង់រួមទាំងការជួយអ្នករស់រានរួមទាំងអ្នករស់រានដែលមានសិទ្ធិទទួលក្នុងផ្ទះ ។
“យើងកំពុងធ្វើការដោយមានភាពបន្តែបន្ទាន់យ៉ាងរំញោច” មន្ត្រីសម្របសម្រួល FEMA សហព័ន្ធ John Long បានមានប្រសាសន៍ ។ "យើងដឹងថាការនៅក្នុងផ្ទះរបស់អ្នក ទោះបីជាបណ្តោះអាសន្នក៏ដោយធ្វើឲ្យមានភាពខុសគ្នាទាំងអស់បន្ទាប់ពីគ្រោះមហន្តរាយ ជាពិសេសក្នុងអំឡុងពេលថ្ងៃបុណ្យ"។
កម្មវិធីលំនៅដ្ឋាននីមួយៗមានលក្ខណៈប្លែកពីគេ ហើយកម្មវិធីនីមួយៗត្រូវបានវាយតម្លៃរៀងៗខ្លួនសម្រាប់សិទ្ធិទទួលបាន ។ FEMA សម្រេចប្រសិនបើអ្នកដាក់ពាក្យសុំថាមានសិទ្ធិទទួលជំនួយខាងផ្ទះសំបែង ហើយនឹងផ្តល់ដល់ពួកគេនូវដំណោះស្រាយលំនៅដ្ឋានដ៏ល្អបំផុត ដើម្បីបំពេញស្របតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ ។
FEMA កំពុងតែដំណើរការទៅមុខ ។ ក្រុមជំនួយលំនៅដ្ឋានដោយផ្ទាល់ ក្នុងរយៈពេលខ្លី បន្តដាក់ឲ្យដំណើរការនូវលំនៅដ្ឋានដែលផលិត និងសំដោងសម្រាប់ធ្វើដំណើរ។ គិតត្រឹមថ្ងៃទី 21 ខែធ្នូ ឆ្នាំ អង្គភាព 276 ត្រូវបាន "ផ្តល់អាជ្ញាប័ណ្ណ" ដែលមានន័យថាគ្រួសារត្រូវបានផ្តល់សោរ និងកាន់កាប់ផ្ទះបណ្តោះអាសន្នពួកគេ ។ អ្នកនៅរស់រាននឹងបន្តទទួលបានអាជ្ញាប័ណ្ណពេញមួយថ្ងៃឈប់សម្រាក ។
មានពលរដ្ឋ Louisiana ជាង 550,000 នាក់ត្រូវបានអនុម័តសម្រាប់ជំនួយសហព័ន្ធ។ មកដល់ពេលនេះ ប្រាក់ឧបត្ថម្ភជាង $1ពាន់លាន FEMAត្រូវបានដាក់ក្នុងដៃអ្នករួចជីវិត។ លើសពី នេះ កម្មវិធី ធានា រ៉ាប់រង ទឹក ជំនន់ ជាតិ (NFIP) របស់ FEMA បានបង់ប្រាក់លើសពីចំនួន $585 លានក្នុងការទាមទារការធានារ៉ាប់រងចំនួន 14,359 ត្រូវបានដាក់ស្នើ ។ បុគ្គលក៏ត្រូវបានអនុម័តសម្រាប់ជំនួយកម្ចីទិញផ្ទះជាង $1.2 ពាន់លានផងដែរ តាមរយៈការគ្រប់គ្រងអាជីវកម្មខ្នាតតូច ។
FEMA ក៏កំពុងប្រឹងធ្វើការដើម្បីជួយអ្នករស់រាន ឆ្លងកាត់ដំណើរការ ។ ដោយប្រើប្រព័ន្ធហៅទូរស័ព្ទដោយស្វ័យប្រវត្តិ ក្រុមការងារ IA របស់ FEMA បានទាក់ទងអ្នកនៅរស់រានជាមួយនឹងឯកសារដែលបាត់ ដែលនាំទៅដល់ការផ្តល់ជំនួយបន្ថែមចំនួន $6 លាន ។
លើសពីនេះទៀតអ្នករស់រានអាចជួបទល់មុខជាមួយអ្នកជំនាញ ផ្នែកកាត់បន្ថយគ្រោះថ្នាក់ សម្រាប់ការកសាង និងជួសជុលឡើងវិញនៅហាងលក់ប្រអប់ធំចាប់ពីថ្ងៃទី 27 ខែធ្នូដល់ថ្ងៃទី 30 ខែធ្នូ និងថ្ងៃទី 3 ខែមករា ។ អ្នកឯកទេសទាំងនោះក៏មានជូននៅមជ្ឈមណ្ឌលស្រោចស្រង់គ្រោះមហន្តរាយ FEMA (DRCs) ដរាបណាដែលទីកន្លែងទាំងនោះនៅបើកទ្វារធ្វើការ ។
អ្នករស់រានក៏អាចទូរស័ព្ទទៅលេខ 833-FEMA-4-US ឬ 833-336-2487 ដើម្បីនិយាយជាមួយអ្នកឯកទេសកាត់បន្ថយគ្រោះថ្នាក់ឬ ផ្ញើរអ៊ីមែលអ្នកឯកទេសម្នាក់ នៅ FEMA-LAMit@fema.dhs.gov, ឬចូលទៅតំណគេហទំព័រកាត់បន្ថយគ្រោះថ្នាក់ដើម្បីរកបានព័ត៌មានការជួសជុល ការកែលំអរ និងការសាងសង់ឡើងវិញនៅ https://fema.connectsolutions.com/lamit, https://fema.connectsolutions.com/la-es-mit សម្រាប់ភាសាអេស្បាញ https://fema.connectsolutions.com/la-vie-mit សម្រាប់ភាសាវៀតណាម ។
ដើម្បីរៀនដឹងអំពីស្ថានភាពពាក្យសុំរបស់អ្នកអ្នករស់នៅនៅសហគមន៍កាតូលិចទាំងអស់ដែលត្រូវបានប៉ះទង្គិចដោយខ្យល់កំបុតត្បូង Ida អាចនិយាយជាអ្នកឯកទេស FEMA នៅ DRCs ថ្ងៃចន្ទ-ថ្ងៃសុក្រ ។ ដើម្បីរកឃើញមជ្ឈមណ្ឌលមួយនិងម៉ោងធ្វើការរបស់គេសូមស៊ើបសួរក្នុងកម្មវិធី អ៊ែប FEMA ឬចូលទៅ www.FEMA.gov/DRC។ មជ្ឈមណ្ឌលទាំងអស់អនុវត្តតាមការប្រយ័ត្នប្រយែងចំពោះកូវីដ-19 ។ ម៉ាសតម្រូវឲ្យពាក់សម្រាប់និយោជិត អ្នកស្ម័គ្រចិត្ត និងអ្នករស់រាន ។
អ្នកដាក់ពាក្យក៏អាចទូរស័ព្ទទៅ បណ្តាញជំនួយFEMA ចាប់ពីម៉ោង 5 ព្រឹកដល់ម៉ោង 10 យប់ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍តាមលេខ 800-621-3362 ។ ម៉ោងឈប់សម្រាកសម្រាប់បណ្តាញជំនួយនឹងចាប់ពីម៉ោង 7 ព្រឹកដល់ 5 ល្ងាច។ ថ្ងៃទី 24-25 ខែធ្នូ និងថ្ងៃទី 31 ខែធ្នូ ដល់ថ្ងៃទី 1 ខែមករា។
DRC ទាំងអស់នឹងត្រូវបានបិទទ្វារចាប់ពីថ្ងៃទី 24-26 ខែធ្នូ ហើយម្តងទៀតនៅសប្តាហ៍បន្ទាប់ចាប់ពីថ្ងៃទី 31 ខែធ្នូដល់ថ្ងៃទី 2 ខែមករា ។ ប៉ុន្តែអ្នករស់រានអាចស៊ើបសួងអំពីស្ថានភាពនៃពាក្យសុំរបស់ពួកគេ24/7 អនឡាញនៅ disasterassistance.gov