Rumor: ជំនួយទីភ្នាក់ងារ FEMA គឺសម្រាប់តែម្ចាស់ផ្ទះប៉ុណ្ណោះ។

Fact

នេះមិនមែនជាការពិតទេ។ អ្នកជួលអាចដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយជាមួយទីភ្នាក់ងារ FEMA បាន។

FEMA អាចនឹងផ្តល់ប្រាក់ដល់អ្នកជួលមុនគ្រោះមហន្តរាយ ដើម្បីជួយបង់ថ្លៃស្នាក់នៅរយៈពេលខ្លី ថ្លៃជួលផ្ទះបណ្តោះអាសន្ន និងថ្លៃចំណាយការផ្លាស់ប្តូរ ឬជួសជុលយានជំនិះ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនចាំបាច់ផ្សេងទៀត។ FEMA ក៏អាចជួយបង់ប្រាក់សម្រាប់ថ្លៃព្យាបាល ទន្តសាស្រ្ត ការថែទាំកុមារ ការផ្លាស់ទី និងការរក្សាទុកដែលធានារ៉ាប់រងមិនគ្រប់គ្រាន់។

ប្រសិនបើជំនួយលំនៅឋានដោយផ្ទាល់ (Direct Housing Assistance) ត្រូវបានអនុញ្ញាតសម្រាប់គ្រោះមហន្តរាយ អ្នកជួលមុនគ្រោះមហន្តរាយអាចមានសិទ្ធិទទួលបានជំនួយលំនៅឋានបណ្តោះអាសន្នដោយផ្ទាល់ (Direct Temporary Housing Assistance) ប្រសិនបើពួកគេមិនអាចប្រើប្រាស់ជំនួយហិរញ្ញវត្ថុដើម្បីទទួលបានលំនៅឋានបណ្តោះអាសន្នបាន។

បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ