ថ្ងៃផុតកំណត់នៃការដាក់ស្នើសិទ្ធិនៃទម្រង់បែបបទចូលបានបន្តដល់ថ្ងៃទី 15 ខែមេសា [https://www.fema.gov/km/press-release/20250328/deadline-submit-right-entry-forms-extended-april-15] Release Date: មីនា 28, 2025 ម្ចាស់កាន់កាប់អាគារខុនដូ និងបន្ទប់យូនីតសម្រាប់គ្រួសារច្រើន ឥឡូវនេះអាចមានសិទ្ធិសម្រាប់កម្មវិធីកម្ចាត់កំទេចកំទី ដែលជាមូលនិធិផ្គត់ផ្គង់ដោយរដ្ឋាភិបាល។ ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើទម្រង់សិទ្ធិចូល (ROE) ដើម្បីមានសិទ្ធិសម្រាប់ការយកចេញនូវកំទេចកំទីដោយអង្គភាពវិស្វករកងទ័ពសហរដ្ឋអាមេរិក (USACE) ត្រូវបានពន្យារពេលដល់ ថ្ងៃទី 15 ខែមេសា ឆ្នាំ 2025 ។ កម្មវិធីកម្ចាត់កំទេចកំទីដែលផ្តល់មូលនិធិដោយសហព័ន្ធរួមមានការយកចេញនូវកំទេចកំទីគ្រឿងបង្គុំ ហើយទាមទារអោយមានទម្រង់ ROE ដែលបានបញ្ចប់ដោយម្ចាស់អចលនទ្រព្យ ហើយត្រូវដាក់ស្នើរតាម ប្រព័ន្ធអនឡាញ [https://app.smartsheet.com/b/form/ca0e6e24c8db4598b5c49642b2ff4615] ឬ ទាញយក [https://file.lacounty.gov/SDSInter/lac/1176418_Opt-InForm.pdf] និងបានដាក់ស្នើរដោយផ្ទាល់នៅ មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ។ [https://egateway.fema.gov/ESF6/DRCLocator] ដើម្បីយកកំទេចកំទីចេញដោយ USACE គឺមិនមានការចំណាយលុយក្រៅហោប៉ៅទេ ប៉ុន្តែ FEMA មិនអាចចម្លងទម្រង់មូលនិធិផ្សេងទៀតដែលជាក់លាក់ចំពោះការយកចេញនូវកំទេចកំទីបានទេ។ ប្រសិនបើអចលនទ្រព្យមានការធានារ៉ាប់រងសម្រាប់ការយកចេញនូវកំទេចកំទី ចំនួនទឹកប្រាក់ដែលនៅសល់ដែលមិនត្រូវបានប្រើប្រាស់ដោយម្ចាស់អចលនទ្រព្យត្រូវតែផ្តល់ឱ្យតាមរយៈCounty ដើម្បីទូទាត់ថ្លៃដើមនៃការយកចេញនូវកំទេចកំទី។ ម្ចាស់អចលនទ្រព្យទាំងអស់គួរតែដាក់ស្នើរទម្រង់បែបបទ ROE ត្រឹមថ្ងៃទី 15 ខែមេសា ឆ្នាំ 2025 រាប់បញ្ចូលទាំងការចូលរួមក្នុងកម្មវិធី ឬជ្រើសរើសចាកចេញពីកម្មវិធី។ អាជ្ញារធររបស់ FEMA ត្រូវបានកំណត់ទូទៅចំពោះការយកកំទេចកំទីចេញពីកន្លែងសាធារណៈ រួមទាំងសាលារៀនសាធារណៈ ឬកន្លែងរដ្ឋបាលផងដែរ។ ជាការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃនៅទីក្រុង Los Angeles អាជ្ញាធររបស់ FEMA ត្រូវបានពង្រីកលើសពីការយកចេញនូវកំទេចកំទីតាមទីសាធារណៈ គឺមានកាជួយដល់លំនៅដ្ឋានដែលមានសមាជិកគ្រួសារតែមួយ ដើម្បីជួយកាត់បន្ថយការគំរាមកំហែងផ្នែកសុខភាពសាធារណៈភ្លាមៗ និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញនៃសហគមន៍ដែលរងផលប៉ះពាល់។ ដោយផ្អែកលើសំណើដែលធ្វើឡើងក្នុងសប្តាហ៍នេះដោយរដ្ឋកាលីហ្វ័រញ៉ា FEMA ក៏បានបន្ថែមម្ចាស់ដែលកាន់កាប់យូនីតច្រើនគ្រួសារផងដែរ។ លក្ខណខណ្ឌសិទ្ធិទទួលបានកម្មវិធីកម្ចាត់កំទេចកំទីរបស់សហព័ន្ធ ទ្រព្យសម្បត្តិសមាជិកគ្រួសារតែមួយ * អចលនទ្រព្យសម្រាប់សមាជិកគ្រួសារតែមួយ លំនៅដ្ឋានឯកជនមានសិទ្ធិទទួលបាន។ * ម្ចាស់ផ្ទះត្រូវតែស្នើរសុំចូលរួមក្នុងការយកកំទេចកំទីដោយដាក់ទម្រង់ ROE ត្រឹម ថ្ងៃទី 15 ខែមេសា។ ទ្រព្យសម្បត្តិគ្រួសារច្រើន ម្ចាស់កាន់កាប់ * ម្ចាស់នីមួយៗនៃយូនីតដែលត្រូវបានបំផ្លាញនៅក្នុងខុនដូ ឬ duplex ត្រូវតែដាក់ទម្រង់ ROE ក៏ដូចជាសមាគមរបស់ម្ចាស់ផ្ទះនៃអគារ។ នេះអនុញ្ញាតឱ្យCounty រដ្ឋ និង FEMA ដើម្បីវាយតម្លៃអចលនទ្រព្យសម្រាប់សិទ្ធិទទួលបាន PPDR ។ * អចលនទ្រព្យពាណិជ្ជកម្មលំនៅដ្ឋានដែលមានផ្ទះដែលកាន់កាប់ដោយម្ចាស់យ៉ាងហោចណាស់មួយ ក៏មានសិទ្ធិសម្រាប់ការយកចេញនូវកំទេចកំទីដែលផ្តល់មូលនិធិដោយសហព័ន្ធ។ * នេះរាប់បញ្ចូលទាំងខុនដូ និងអគារពហុគ្រួសារមួយចំនួន បើទោះបីជាមានការលាយបញ្ចូលគ្នានៃបន្ទប់ដែលកាន់កាប់ដោយម្ចាស់ និងការជួលនៅក្នុងអគារតែមួយក៏ដោយ។ អ្នកជួលបានកាន់កាប់ * យូនីតជួលជាទូទៅមិនមានសិទ្ធិទេ។ ម្ចាស់អាជីវកម្មអាផាតមិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់ការធានារ៉ាប់រងរបស់ពួកគេ និងជួលអ្នកម៉ៅការដែលមានអាជ្ញាប័ណ្ណដើម្បីធ្វើការយកចេញនូវកំទេចកំទី។ សូមមើលការណែនាំសម្រាប់អចលនទ្រព្យពាណិជ្ជកម្មខាងក្រោម។ * អ្នកជួលអាផាតមិនអាចមានសិទ្ធិសម្រាប់កម្មវិធីជំនួយបុគ្គលរបស់ FEMA ដើម្បីជួយពួកគេជួលកន្លែងផ្សេងទៀតដើម្បីរស់នៅ និង/ឬជំនួសទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលត្រូវបានបំផ្លាញនៅក្នុងភ្លើង។ * ពាក្យស្នើសុំសម្រាប់កម្មវិធីជំនួយបុគ្គល FEMA ត្រូវតែដាក់ជូនត្រឹមថ្ងៃទី 31 ខែមីនា។ ដាក់ពាក្យតាមអ៊ិនធរណេតនៅ DisasterAssistance.gov [https://www.disasterassistance.gov/] ដោយទូរស័ព្ទទៅបណ្តាញជំនួយ FEMA តាមលេខ 1-800-621-3362 ឬដោយចូលទៅកាន់មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ។ អចលនទ្រព្យពាណិជ្ជកម្ម * ជាទូទៅ អចលនទ្រព្យពាណិជ្ជកម្មមិនមានសិទ្ធិសម្រាប់ការយកចេញនូវកំទេចកំទីដែលផ្តល់មូលនិធិដោយសហព័ន្ធទេ។ * FEMA មានសមត្ថភាពមានកម្រិតក្នុងការផ្តល់មូលនិធិដល់ការសម្អាតនេះ។ ម្ចាស់អចលនទ្រព្យពាណិជ្ជកម្មគួរតែធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់ពួកគេ ហើយចាប់ផ្តើមការយកចេញនូវកំទេចកំទីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ * ប្រសិនបើមានកាលៈទេសៈបន្ត ម្ចាស់អាជីវកម្មគួរតែទាក់ទងពួកគេទៅកាន់ខោនធី Los Angeles ។ * អាជីវកម្មក៏អាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្ចីការប្រាក់ទាប SBA ដើម្បីជួយក្នុងការស្តារឡើងវិញ និងការធានារ៉ាប់រងបន្ថែមរបស់ពួកគេ។ ដើម្បីស្នើសុំប្រាក់កម្ចី SBA ម្ចាស់អចលនទ្រព្យគួរតែចូលទៅកាន់ sba.gov/disaster [https://www.sba.gov/funding-programs/disaster-assistance/california-wildfires] ទូរស័ព្ទទៅលេខ 1-800-659-2955 ឬចូលទៅកាន់មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ឬមជ្ឈមណ្ឌលស្តារអាជីវកម្ម។ ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យស្នើសុំប្រាក់កម្ចីគ្រោះមហន្តរាយ SBA គឺថ្ងៃទី 31 ខែមីនា។ អគារសាធារណៈ និងសិទ្ធិឯកជនមិនរកប្រាក់ចំណេញ * អ្នកដាក់ពាក្យស្នើសុំសាធារណៈ និងអង្គការមិនរកប្រាក់ចំណេញឯកជន (PNPs) ដែលមានសិទ្ធិអនុវត្តសេវាកម្មសំខាន់ដូចដែលបានកំណត់នៅក្រោម 44 CFR 206.223 អាចមានសិទ្ធិក្នុងការយកកំទេចកំទីចេញ។ សូមទាក់ទង LOS ANGELES COUNTY ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមអំពីការដកយកចេញនូវកំទេចកំទី៖ * សូមចូលមើលគេហទំព័រ LA County ការដកយកចេញនូវកំទេចកំទី៖ recovery.lacounty.gov/debris-removal/ [https://recovery.lacounty.gov/debris-removal/] * សូមតេទូរស័ព្ទទៅខ្សែទូរស័ព្ទទាន់ហេតុការណ៍អគ្គីភ័យឆេះអគារសាធារណៈរបស់ខោនធី៖ 844-347-3332 _តាមដាន FEMA តាមអនឡាញនៅលើ X__ @FEMA_ [https://twitter.com/FEMA]_ ឬ __@FEMAEspanol_ [https://twitter.com/FEMAEspanol]_ នៅលើ__ទំព័រ Facebook របស់ FEMA _ [https://www.facebook.com/FEMA]_ឬ__ទំព័រ Espanol _ [https://www.facebook.com/FEMAespanol]_និងនៅតាម__គណនី YouTube របស់ FEMA_ [https://www.youtube.com/user/FEMA]_។ សម្រាប់ព័ត៌មានអំពីការត្រៀមខ្លួន សូមតាមដាន Ready Campaign នៅលើ X __@Ready.gov_ [https://x.com/Readygov]_, នៅលើ Instagram __@Ready.gov_ [https://www.instagram.com/accounts/login/?next=https%3A%2F%2Fwww.instagram.com%2Freadygov%2F&is_from_rle]_ ឬនៅ__លើទំព័រ Ready Facebook_ [https://www.facebook.com/readygov/]_។_ _រដ្ឋកាលីហ្វ័រញ៉ាប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ខណៈពេលដែលពួកគេស្វែងរកដំណើរការស្តារឡើងវិញ។ សូមចូលទៅកាន់ __CA.gov/LAFires _ [http://ca.gov/lafires]_សម្រាប់ព័ត៌មានថ្មីៗស្តីពីស្តារឡើងវិញនៃសង្គ្រោះគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដាក់ពាក្យសុំជំនួយ។_