មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយនៅ HOUMA និង RACELAND ត្រូវបិទទ្វារជាអចិន្ត្រៃយ៍នៅថ្ងៃ ទី 25 ខែ កុម្ភៈ [https://www.fema.gov/km/press-release/20220218/disaster-recovery-centers-houma-and-raceland-close-permanently-february-25] Release Date: កុម្ភៈ 18, 2022 BATON ROUGE, LA. – មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយពីរកន្លែងចុងក្រោយរបស់ FEMA នៅ Louisiana​ ដែលមានទីតាំងនៅ Houma និង Raceland និងត្រូវបិទទ្វារជាអចិន្ត្រៃយ៍នៅថ្ងៃ ទី 25 ខែ កុម្ភៈ ម៉ោង 6 ល្ងាច។  FEMA និងនៅតែបន្តធ្វើការសហការជាមួយ និងការិយាល័យអភិបាលរដ្ឋពីក្រសួងសន្តិសុខមាតុភូមិ និងការរៀបចំការសង្គ្រោះបន្ទាន់ដើម្បីជួយអ្នកដែលនៅរស់រានមានជីវិត និងសហគមន៍នៅLouisiana​ឲ្យទទួលបានការស្ដារឡើងវិញបន្ទាប់ពីបានរងផលប៉ះពាល់ដោយខ្យល់កំបុតត្បូងអៃដា។ កន្លែងទាំងពីរនេះមានទីតាំងនៅ:  LPG GOVERNMENT COMPLEX   4876 LA-1       Raceland, LA 70394    EAST PARK RECREATION CENTER (PARKING LOT) (នៅកន្លែង​ចត​រថយន្ត) 107 Robert Street        Houma, LA 70363 FEMA​ជំរុញអ្នកដែលរស់រាន់មានជីវិតបន្តការទាក់ទង និង ជូនដំណឹងដល់ FEMA អំពីការផ្លាស់ប្តូរនៅក្នុងអាស័យដ្ឋានអ៊ីមែល ផ្ទះ ឬលេខទូរស័ព្ទ និងដើម្បីរាយការណ៍អំពីការទូទាត់ធានារ៉ាប់រង ឬការខូចខាតបន្ថែមដែលបានរកឃើញចាប់តាំងពីការត្រួតពិនិត្យផ្ទះហើយ។ លោកអ្នកអាចទំនាក់ទំនងមកកាន់ FEMAតាមរយៈ: * មើលតាមអនឡាញនៅទំព័រ DisasterAssistance.gov [https://www.disasterassistance.gov]  * តេមកកាន់លេខទូរស័ព្ទផ្តល់ជំនួយក្នុងមហន្តរាយរបស់ FEMA 800-621-3362 * ទាញយកកម្មវិធីទូរស៍ព្ទ FEMA