មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយបើកដំណើរការនៅ HOUMA [https://www.fema.gov/km/press-release/20220125/disaster-recovery-center-opens-houma] Release Date: មករា 25, 2022 BATON ROUGE, LA. – មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយរបស់ FEMA ចាប់ផ្តើមបើកដំណើរការហើយនៅ Houma ដើម្បីជួយអ្នកដែលរស់រានមានជីវិតដែលបានរងផលប៉ះពាល់ដោយខ្យល់កំបុតត្បូងអៃដា។ អ្នករស់រានមានជីវិតអាចទទួលជំនួយដើម្បីបំពេញពាក្យស្នើសុំជំនួយក្នុងគ្រោះមហន្តរាយ តម្លើងឯកសារ ហើយពួកគេអាចឆ្លើយសំណួរអំពីការទទួលជំនួយពីរដ្ឋសហព័ន្ធក្នុងគ្រាមានគ្រោះមហន្តរាយ នៅតាមគ្រប់មជ្ឈមណ្ឌលទាំងអស់។ អ្នកឯកទេសរបស់ FEMA ធ្វើការពីម៉ោង 9 ព្រឹកដល់ម៉ោង 6ល្ងាច (9 a.m. to 6 p.m.) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយពីម៉ោង 9ដល់ម៉ោង 2ល្ងាច (9 a.m. to 2 p.m.) ថ្ងៃសៅរ៍នៅទីតាំងខាងក្រោម៖ EAST PARK RECREATION CENTER – PARKING LOT (នៅកន្លែង​ចត​រថយន្ត) 107 Robert Street Houma, LA 70363 មជ្ឈមណ្ឌលទាំងអស់កំពុងចាត់វិធានការកូវិដ-19។ គ្រប់បុគ្គលិក អ្នកស្ម័គ្រចិត្ត និង អ្នកដែលរស់រានមានជីវិតទាំងអស់ តម្រូវឲ្យពាក់ម៉ាស។ ប្រជាជននៅគ្រប់ស្រុកដែលបានរងផលប៉ះពាលដោយខ្យល់កំបុតត្បូងអៃដាអាចទៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយដែលនៅបើដំណើរការនៅរដ្ឋLouisiana។ដើម្បីស្វែងរកមជ្ឈមណ្ឌលមួយ សូមមើលកម្មវិធីទូរស៍ព្ទ FEMA ឬ មើលទំព័រ www.FEMA.gov/DRC [http://www.FEMA.gov/DRC] ឬ តេមកកាន់លេខទូរស័ព្ទផ្តល់ជំនួយរបស់ FEMA 800-621-3362.