អ្នកឯកទេសរបស់FEMA ដើម្បីផ្តល់ព័ត៌មានសំខាន់ស្តីពីការសង់ឡើងវិញនៅ STINE HOME & YARD ក្នុងក្រុង WALKER [https://www.fema.gov/km/press-release/20220114/fema-specialists-offer-rebuilding-tips-stine-home-yard-walker] Release Date: មករា 14, 2022 BATON ROUGE, LA. – អ្នកឯកទេសកាត់បន្ថយគ្រោះថ្នាក់​ FEMA នឹង​នៅ​ឯ​ Stine Home & Yard​ក្នុងក្រុង Walker ថ្ងៃទី 18 រហូតដល់ថ្ងៃទី 22 ខែមករា ។ អ្នករស់រាន​គ្រោះមហន្តរាយ អាច​ទៅ​ដើម្បី​ទទួល​ឱវាទ​ពី​អ្នកឯកទេស​​កាត់ បន្ថយ​គ្រោះថ្នាក់​របស់​FEMA ពី នឹង​ផ្តល់​អំពី ការសង់សារ ឡើង​វិញ​និង​ការការពារ​ផ្ទះសំបែង​ពី​ការខូចខាត​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ នា​អនាគត​ដូចជា​ខ្យល់​បោកបក់​ខ្លាំង​និង​ទឹក ។ ពួកគេ​នឹង​មាន​ព័ត៌មាន​អំពីការ​ជ្រើសរើសអ្នក​ម៉ៅកា ការធានា​រ៉ាប់រង ទឹកជំនន់​និង​ប្រធានបទ​ដទៃទៀត ។ មិន​ចាំបាច់​មាន​ការណាត់ជួប​ទេ ។ អ្នក​ឯកទេស​កាត់បន្ថយ FEMA នឹង​នៅ​ទី​នោះ​ពី​ម៉ោង​ពី 7:30 ព្រឹករហូតដល់​ម៉ោង 6 ល្ងាច​​រហូត​ដល់​ម៉ោង 6:30 ល្ងាច ចន្ទ–សៅរ៍ នៅ​ថ្ងៃ​ទី 18-22​ខែធ្នូ​នៅ ៖ STINE HOME & YARD / WALKER 29200 S. Walker Road     Walker, LA 70785 ប្រសិន​បើ​អ្នក​ត្រូវការ​ពិភាក្សា​ជំនួយ​ពាក្យ​ស្នើសុំ​របស់​អ្នក​​សូម​ទូរស័ព្ទ​តាម​រយៈ​លេខ 800-621-3362 ដើម្បី​និយាយ​ជាមួយ​អ្នកឯកទេស​ជំនួយ​ជា​បុគ្គលរបស់ FEMA ។ អ្នកឯកទេសផ្សព្វផ្សាយអំពីការកាត់បន្ថយគ្រោះថ្នាក់ផ្តល់ការណែនាំទូទៅ ក្នុង ការកសាងឡើងវិញហើយ នឹងមិនអាចពិភាក្សាលម្អិតជាក់លាក់នៃករណីជំនួយ​ជា​បុគ្គលម្នាក់ ៗ បានទេ ។ អ្នក​មិន​អាច​ទូរស័ព្ទ​ទៅ​833-FEMA-4-US ឬ 833-336-2487 ដើម្បី​និយាយ​ជាមួយ​អ្នកឯកទេសកាត់បន្ថយ​គ្រោះថ្នាក់​ម្នាក់ ។  អ្នក​អាច​អ៊ីមែល​ទៅ​អ្នកឯកទេស នៅ FEMA-LAMit@fema.dhs.gov ។ សូម​ចូល​ទៅ​តំណ​គេហទំព័រ​កាត់បន្ថយ​គ្រោះថ្នាក់​ដើម្បី​ស្វែងរក​ការជួសជុល​ការសម្រប​សស្រួល​ទៀត និង​ការសង់ឡើងវិញ​នៅ https://fema.connectsolutions.com/lamit, https://fema.connectsolutions.com/la-es-mit សម្រាប់​ភាសា​អេស្បាញ​ឬ https://fema.connectsolutions.com/la-vie-mit សម្រាប់​ភាសា​វៀតណាម ។